ព្រះត្រៃបិដក ភាគ ៥២

​អធិដ្ឋាន​ហើយ​ ​សន្សំ​ហើយ​ ​ប្រារព្ធ​ល្អ​ហើយ​ ​បុគ្គល​នោះ​ ​កាល​ប្រាថ្នា​នឹង​ឋិតនៅ​អស់អាយុ​កប្ប​ ​ឬ​លើស​ពី​អាយុកប្ប​ទៅ​ក៏បាន​ ​ម្នាល​អានន្ទ​ ​ឥទ្ធិបាទ​ទាំង​ ​៤​ ​ដែល​ព្រះ​តថាគត​ ​ចំរើន​ហើយ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​ធ្វើឲ្យ​ជាទី​តាំង​ហើយ​ ​អធិដ្ឋាន​ហើយ​ ​សន្សំ​ហើយ​ ​ប្រារព្ធ​ល្អ​ហើយ​ ​ម្នាល​អានន្ទ​ ​ព្រះ​តថាគត​នោះ​ ​កាល​ប្រាថ្នា​នឹង​ឋិតនៅ​អស់អាយុ​កប្ប​ ​ឬ​លើសអំពី​អាយុកប្ប​ទៅ​ក៏បាន​។​ ​លុះ​ព្រះមានព្រះភាគ​ ​ធ្វើ​និមិត្ត​ដ៏​ឱឡារិក​ ​ធ្វើ​ឱភាស​ដ៏​ឱឡារិក​យ៉ាងនេះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​មិន​អាច​យល់​បាន​ ​ទាំង​មិនបាន​អារាធនា​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សូម​ព្រះអង្គ​ ​ឋិតនៅ​អស់អាយុ​កប្ប​ ​សូម​ព្រះ​សុគត​ ​ឋិតនៅ​អស់អាយុ​កប្ប​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ឲ្យ​ទាន​ ​ដូច្នេះ​ឡើយ​ ​ព្រោះ​ត្រូវ​មារ​គ្រប​សង្កត់ចិត្ត​។​
 ​[​១២៩​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​ចូល​ទៅ​ ​អ្នក​ចូរ​សំគាល់​កាលដែល​គួរ​ទៅ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ហើយ​ ​អង្គុយ​ទៀប​គល់ឈើ​ ​១​ ​ដើម​ ​ជិត​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636865106099315473
ទៅកាន់ទំព័រ៖