ព្រះត្រៃបិដក ភាគ ៥២

 ​[​១៣០​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​មារ​ចិត្តបាប​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​មារ​ចិត្តបាប​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ ​ក្នុង​កាល​ឥឡូវនេះ​ ​សូម​ព្រះ​សុគត​បរិនិព្វាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​កាល​នេះ​ ​ជា​កាលគួរ​បរិនិព្វាន​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​វាចា​នេះ​ហើយ​ថា​ ​នែ​ ​មារ​ចិត្តបាប​ ​ពួក​ភិក្ខុ​ជា​សាវ័ក​របស់​តថាគត​ ​ដែល​ឈ្លាសវៃ​ ​បាន​បទ​ ​ក្លៀវក្លា​ ​ប្រាថ្នា​ការ​ក្សេម​ចាក​យោ​គៈ​ ​ជា​ពហុស្សុត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដោយ​សេចក្តី​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ដ៏​សមគួរ​ ​រៀន​យក​វាទៈ​ ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយនឹង​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​រាក់​ ​បាន​សង្កត់សង្កិន​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ដែល​ខ្លួន​សង្កត់សង្កិន​ ​ដោយ​ល្អ​ ​សំដែងធម៌​ប្រកបដោយ​បាដិហារ្យ​ ​(​គ្រឿង​អាង​)​ ​នៅ​មិន​មាន​ដរាបណា​ទេ​ ​តថាគត​ ​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​ជា​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​ឈ្លាសវៃ​ ​បាន​បទ​ ​ក្លៀវក្លា​ ​ប្រាថ្នា​សេចក្តី​ក្សេម​ចាក​យោ​គៈ​ ​ជា​ពហុស្សុត​ ​ទ្រទ្រង់ធម៌​ ​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636865106286656188
ទៅកាន់ទំព័រ៖