ព្រះត្រៃបិដក ភាគ ៥២

 ​កាលណា​បណ្ឌិត​ ​បន្ទោបង់​នូវ​សេចក្តី​ប្រមាទ​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ ​កាលណោះ​ ​លោក​នឹង​ឡើង​កាន់​ប្រាសាទ​ ​គឺ​បញ្ញា​ ​ជា​បុគ្គល​មិន​សោក​ ​រមែង​ឃើញ​ពួក​សត្វ​ដែល​មាន​សោក​ ​ធី​រ​ជន​តែងឃើញ​ពួក​ជនពាល​ ​ដូច​បុគ្គល​ដែល​ឈរ​លើកំពូល​ភ្នំ​ ​ហើយ​ក្រឡេក​មើល​ពួក​ជន​ដែល​ឋិតនៅ​លើ​ផែនដី​ ​ដូច្នោះឯង​។​
 បណ្ឌិត​មាន​ប្រាជ្ញា​មុះមុត​ ​កាល​ពួក​បុគ្គល​កំពុង​ប្រមាទ​ ​លោក​មិន​ប្រមាទ​ ​កាល​ពួក​បុគ្គល​កំពុង​ដេកលក់​ ​លោក​ភ្ញាក់រឭក​ច្រើន​ ​លោក​រមែង​លះបង់​ចោល​នូវ​បុគ្គល​បែប​នោះ​ ​ដូច​សេះ​លឿន​ ​ដែល​ទៅ​ចោល​នូវ​សេះ​មាន​កំឡាំង​ទន់ទាប​ ​ដូច្នោះឯង​។​
 មឃមាណព​ ​ដល់​នូវ​ភាពជា​បុគ្គល​ប្រសើរ​បំផុត​ ​ជាង​ទេវតា​ទាំងឡាយ​ ​ព្រោះតែ​សេចក្តី​មិន​ប្រមាទ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​សរសើរ​នូវ​សេចក្តី​មិន​ប្រមាទ​ ​ត្មះតិះដៀល​នូវ​សេចក្តី​ប្រមាទ​ ​សព្វ​ៗ​កាល​។​ ​
 ភិក្ខុ​អ្នក​ត្រេកអរ​ ​ក្នុង​សេចក្តី​មិន​ប្រមាទ​ ​ឬ​ឃើញ​ភ័យ​ក្នុង​សេចក្តី​ប្រមាទ​ ​តែង​ដុត​ចោល​សំយោជនៈ​ទាំង​តូច​ ​ទាំង​ធំ​ ​ដូច​ភ្លើង​ឆេះ​ ​(​រាល​នូវ​កំទេច​ទាំង​តូច​ទាំង​ធំ​)​ ​ដូច្នោះឯង​។​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636864795787256638
ទៅកាន់ទំព័រ៖