ព្រះត្រៃបិដក ភាគ ៥២

​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ពួក​អ្នកបួស​ទាំងនោះ​គឺ​ ​ជដិល​ ​៧​ ​នាក់​ ​និគ្រន្ថ​ ​៧​ ​នាក់​ ​អ​ចេល​ ​៧​ ​នាក់​ ​ឯក​សាដក​ ​៧​ ​នាក់​ ​បរិ​ព្វា​ជ​ក​ ​៧​ ​នាក់​នោះ​ ​ហើយ​ប្រកាស​នាម​ ​(​របស់​ព្រះអង្គ​)​ ​អស់​វារៈ​ ​៣​ ​ដង​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ជា​ស្តេច​ឈ្មោះ​បសេនទិកោសល​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ជា​ស្តេច​ឈ្មោះ​បសេនទិកោសល​។​ ​គ្រានោះ​ ​កាល​ពួក​អ្នកបួស​ទាំងនោះ​គឺ​ ​ជដិល​ ​៧​ ​នាក់​ ​និគ្រន្ថ​ ​៧​ ​នាក់​ ​អ​ចេល​ ​៧​ ​នាក់​ ​ឯក​សាដក​ ​៧​ ​នាក់​ ​បរិ​ព្វា​ជ​ក​ ​៧​ ​នាក់​ ​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ទើប​ព្រះបាទ​បសេនទិកោសល​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​សេ្តច​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​បង្គំ​ទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​អ្នកបួស​ណា​ ​ជា​ព្រះអរហន្ត​ ​ឬ​បានសម្រេច​អរហត្តមគ្គ​ក្នុង​លោក​ ​បណ្តា​អ្នកបួស​ទាំងនោះ​ ​ជា​ព្រះអរហន្ត​មួយ​ដែរ​ឬ​។​
 [​១៣៣​]​ ​បពិត្រមហារាជ​ ​ដំណើរ​ដែល​ថា​ ​បុគ្គល​នេះ​ ​ជា​ព្រះអរហន្ត​ ​ឬបុគ្គល​នេះ​ ​បានសម្រេច​អរហត្តមគ្គ​នោះ​ ​ព្រះអង្គ​ជា​គ្រហស្ថ​ ​ជា​អ្នក​បរិភោគ​កាម​ ​គ្រប់គ្រង​សយនៈ​ ​ដែល​ចង្អៀត​ដោយ​បុត្ត​ ​ប្រើ​ប្រាស់​កាសិ​ក​ព័ស្ត្រ​ ​និង​លំអិត​ខ្លឹមចន្ទន៍​ ​ទ្រទ្រង់​កម្រងផ្កា​ ​និង​គ្រឿងក្រអូប​ ​គ្រឿង​លាប​ផ្សេង​ ​ៗ​ ​ត្រេកអរ​ចំពោះ​មាសប្រាក់​ ​ដឹង​បាន​ដោយ​ក្រ​ណាស់​។​ ​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636865108156553140
ទៅកាន់ទំព័រ៖