ព្រះត្រៃបិដក ភាគ ៥២
[១៣៤] បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ត្រង់ដែលព្រះមានព្រះភាគ សំដែងដោយប្រពៃថា បពិត្រមហារាជ ដំណើរដែលថាបុគ្គលនេះ ជាព្រះអរហន្ត ឬបុគ្គលនេះ បានសម្រេចអរហត្តមគ្គនោះ ព្រះអង្គជាគ្រហស្ថ ជាអ្នកបរិភោគកាម គ្រប់គ្រងសយនៈ ដែលចង្អៀតដោយបុត្ត ប្រើប្រាស់កាសិកព័ស្ត្រ និងលំអិតខ្លឹមចន្ទន៍ ទ្រទ្រង់កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ត្រេកអរចំពោះមាស ប្រាក់ ដឹងបានដោយក្រណាស់។ បពិត្រមហារាជ សីល ត្រូវបុគ្គលដឹងបានដោយការនៅរួមគ្នា ទាំងសីលនោះឯង គេដឹងបានដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ សេចក្តីស្អាត ត្រូវបុគ្គលដឹងបានដោយការនិយាយឆ្លើយឆ្លង ទាំងសេចក្តីស្អាតនោះឯង គេដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ កំឡាំងញាណ ត្រូវបុគ្គលដឹងបានក្នុងវេលាមានអន្តរាយ
ID: 636865108547175482
ទៅកាន់ទំព័រ៖