ព្រះត្រៃបិដក ភាគ ៥២
ទាំងកំឡាំងញាណនោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ។ បពិត្រមហារាជ បញ្ញា ត្រូវបុគ្គលដឹងបានដោយការសាកច្ឆា ទាំងបញ្ញានោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ពួកបុរសរបស់ខ្ញុំព្រះអង្គទាំងនុ៎ះ ដូចជាចោរ ដើរតត្រុក ត្រួតត្រាជនបទ ពួកបុរសទាំងនោះ មកត្រួតត្រាមុន ខ្ញុំព្រះអង្គនឹងមកត្រួតត្រាខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកបុរសទាំងនោះ បណ្តែតបន្សាត់បង់ធូលី និងមន្ទិលនោះចេញ ហើយងូតទឹក លាបស្រឡាបដោយល្អ កោរសក់ និងពុកមាត់ ស្លៀកពាក់សំពត់ពណ៌ស ឆ្អែតស្កប់ស្កល់ មូលមិត្តបំរើដោយកាមគុណប្រាំ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
បុគ្គលមិនគប្បីប្រឹងប្រែង ក្នុងអំពើលាមកទាំងពួងទេ បុគ្គលមិនគប្បីជាបុរសនៃបុគ្គលដទៃ មិនគប្បីរស់នៅព្រោះអាស្រ័យអ្នកដទៃ មិនគប្បីប្រព្រឹត្តធម៌ (ដើម្បីលាភ) ដូចការជួញប្រែទេ។ សូត្រ ទី២។
ID: 636865108802170067
ទៅកាន់ទំព័រ៖