ព្រះត្រៃបិដក ភាគ ៥២

​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ទៀត​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិន​មាន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​មាន​សេចក្តី​ប្រកួត​ប្រកាន់​ ​ជម្លោះ​ ​ទាស់ទែង​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ថា​ ​យ៉ាងនេះ​ធម៌​ ​យ៉ាងនេះ​មិនមែន​ធម៌​ ​យ៉ាងនេះ​មិនមែន​ធម៌​ ​យ៉ាងនេះ​ធម៌​។​
 [​១៣៧​]​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​លុះ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ហើយ​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636865109732283267
ទៅកាន់ទំព័រ៖