ព្រះត្រៃបិដក ភាគ ៥២

​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ថា​ ​យ៉ាងនេះ​ធម៌​ ​យ៉ាងនេះ​មិនមែន​ធម៌​ ​យ៉ាងនេះ​មិនមែន​ធម៌​ ​យ៉ាងនេះ​ធម៌​។​
 [​១៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​ ​មាន​ព្រះរាជា​ ​១​ ​អង្គ​ ​ក្នុង​ក្រុង​សាវត្ថី​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះរាជា​នោះ​ ​ទ្រង់​ហៅ​បុរស​ម្នាក់​មក​ត្រាស់​ ​បង្គាប់​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​ចូរ​អ្នក​មក​អាយ​ ​ចូរ​អ្នក​ទៅ​ប្រមូល​ពួក​មនុស្ស​ខ្វាក់ពីកំណើត​ ​ដែល​មាន​ក្នុង​ក្រុង​សាវត្ថី​ទាំងប៉ុន្មាន​ ​ឲ្យ​មក​ជួបជុំគ្នា​ទាំងអស់​ ​ក្នុង​ទី​ជាមួយគ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​នោះ​ ​ទទួល​ព្រះរាជ​បញ្ជា​ ​របស់​ព្រះរាជា​នោះ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយ​ប្រមូល​ពួក​មនុស្ស​ខ្វាក់ពីកំណើត​ ​ដែល​មាន​ក្នុង​ក្រុង​សាវត្ថី​ទាំងប៉ុន្មាន​ ​មក​ទាំងអស់​ ​ហើយ​ចូល​គាល់​ព្រះរាជា​អង្គ​នោះ​ ​លុះ​ចូល​ទៅដល់​ ​ក្រាបបង្គំទូល​ព្រះរាជា​អង្គ​នោះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពួក​មនុស្ស​ខ្វាក់ពីកំណើត​ ​ដែល​មាន​ក្នុង​ក្រុង​សាវត្ថី​ ​ទាំងប៉ុន្មាន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ឲ្យ​មក​ជួបជុំគ្នា​ទាំងអស់​ហើយ​។​ ​ព្រះរាជា​ត្រាស់​ថា​ ​ម្នាល​នាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នកបង្ហាញ​ដំរី​ដល់​ពួក​មនុស្ស​ខ្វាក់ពីកំណើត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​នោះ​ ​ទទួល​ព្រះរាជ​បញ្ជា​របស់​ព្រះរាជា​នោះ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយក៏​បង្ហាញ​ដំរី​ ​ដល់​មនុស្ស​ខ្វាក់ពីកំណើត​ទាំងឡាយ​ ​គឺ​ ​បង្ហាញ​ក្បាលដំរី​ ​ដល់​ពួក​មនុស្ស​ខ្វាក់ពីកំណើត​ខ្លះ​ថា​ ​នែ​មនុស្ស​ខ្វាក់ពីកំណើត​ទាំងឡាយ​ ​ដំរី​បែបនេះ​។​ ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636865110386060660
ទៅកាន់ទំព័រ៖