ព្រះត្រៃបិដក ភាគ ៥២
បង្ហាញត្រចៀកដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញភ្លុកដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញប្រមោយដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើត ទាំងឡាយ ដំរីបែបនេះ។ បង្ហាញខ្លួនដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញជើងដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញខ្នងដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាងឡាយ ដំរីបែបនេះ។ បង្ហាញកន្ទុយដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញរោមកន្ទុយដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ ម្នាលភិក្ខុទាំងឡាយ លុះបុរសនោះ បង្ហាញដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតរួចហើយ ក៏ចូលទៅគាល់ព្រះរាជាអង្គនោះ លុះចូលទៅដល់ ក្រាបបង្គំទូលព្រះរាជាអង្គនោះថា បពិត្រព្រះសម្មតិទេព មនុស្សខ្វាក់ពីកំណើតទាំងនោះ បានឃើញដំរីច្បាស់លាស់ហើយ សូមព្រះអង្គសំគាល់កាលគួរនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ ឯព្រះរាជាអង្គនោះ
ID: 636865110633994841
ទៅកាន់ទំព័រ៖