ព្រះត្រៃបិដក ភាគ ៥២
ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញខ្លួនដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចដោកស្រូវ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញជើងដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចសសរ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញខ្នងដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចត្បាល់ក្តឿង។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញកន្ទុយដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចអង្រែ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញរោមកន្ទុយដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចអម្បោស។ មនុស្សខ្វាក់ពីកំណើតទាំងនោះ ក៏ដាល់តប់គ្នានឹងគ្នាថា បែបនេះដំរី បែបនេះមិនមែនដំរីទេ បែបនេះមិនមែនដំរី បែបនេះទើបហៅថា ដំរី។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអង្គនោះ មានព្រះរាជហ្ឫទ័យត្រេកអរដោយហេតុនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកអន្យតិរ្ថិយ បរិព្វាជក ដូចជាមនុស្សខ្វាក់ មើលមិនឃើញ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌យ៉ាងនេះ
ID: 636865111100161505
ទៅកាន់ទំព័រ៖