ព្រះត្រៃបិដក ភាគ ៥២

​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​មាន​សុខ​ ​និង​ទុក្ខ​ ​ទៀង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ទៀត​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​ ​យ៉ាងនេះ​ថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​មាន​សុខ​ ​និង​ទុក្ខ​ ​មិន​ទៀង​ទេ​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​មាន​សុខ​ ​និង​ទុក្ខ​ ​ទៀង​ខ្លះ​ ​មិន​ទៀង​ខ្លះ​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ទៀត​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​មាន​សុខ​ ​និង​ទុក្ខ​ ​ទៀង​ក៏​មិនមែន​ ​មិន​ទៀង​ក៏​មិនមែន​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​មាន​សុខ​ ​និង​ទុក្ខ​ ​ធ្វើ​ដោយខ្លួនឯង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ទៀត​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​មាន​សុខ​ ​និង​ទុក្ខ​ ​ព្រោះ​អ្នកដទៃ​ធ្វើ​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636865118048468925
ទៅកាន់ទំព័រ៖