ព្រះត្រៃបិដក ភាគ ៥២

​មាន​សេចក្តី​គាប់ចិត្ត​ផ្សេង​ ​ៗ​ ​មាន​សេចក្តី​ចូលចិត្ត​ផ្សេង​ ​ៗ​ ​អាស្រ័យ​ទិដ្ឋិ​និស័្សយ​ផ្សេង​ ​ៗ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​បេ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​មាន​សេចក្តី​ប្រកួត​ប្រកាន់​ ​ជម្លោះ​ ​ទាស់ទែង​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ថា​ ​យ៉ាងនេះ​ ​ធម៌​ ​យ៉ាងនេះ​ ​មិនមែន​ធម៌​ ​យ៉ាងនេះ​ ​មិនមែន​ធម៌​ ​យ៉ាងនេះ​ ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អន្យតិរ្ថិយ​ ​បរិ​ព្វា​ជ​ក​ ​ដូចជា​មនុស្ស​ខ្វាក់​ ​មើល​មិនឃើញ​ ​មិន​ស្គាល់​ប្រយោជន៍​ ​មិន​ស្គាល់​សភាវៈ​មិនមែន​ប្រយោជន៍​ ​មិន​ស្គាល់​ធម៌​ ​មិន​ស្គាល់​អធម៌​ ​កាលបើ​អន្យ​តិរិ្ថយ​ទាំងនោះ​ ​មិន​ស្គាល់​ប្រយោជន៍​ ​មិន​ស្គាល់​សភាវៈ​មិនមែន​ប្រយោជន៍​ ​មិន​ស្គាល់​ធម៌​ ​មិន​ស្គាល់​អធម៌​ ​ហើយក៏​មាន​សេចក្តី​ប្រកួត​ប្រកាន់​ ​ជម្លោះ​ ​ទាស់ទែង​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ថា​ ​យ៉ាងនេះ​ធម៌​ ​យ៉ាងនេះ​មិនមែន​ធម៌​ ​យ៉ាងនេះ​មិនមែន​ធម៌​ ​យ៉ាងនេះ​ធម៌​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជា្រប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​សមណព្រាហ្មណ៍​ទាំងឡាយ​មួយ​ពួក​ ​តែង​ជាប់​ចំពាក់​ ​ក្នុង​ទិដ្ឋិ​និស័្សយ​ទាំងនេះ​ ​បើមិនទាន់​បាន​ដល់​ព្រះនិព្វាន​ ​ជាទី​ពឹង​នោះ​ទេ​ ​រមែង​លិច​ចុះ​ ​ក្នុង​កណ្តាល​នៃ​អន្លង់​ ​គឺ​សង្សារ​។​ ​សូត្រ​ ​ទី៥​។​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636865118748838984
ទៅកាន់ទំព័រ៖