ព្រះត្រៃបិដក ភាគ ៥២

​ផ្លូវ​លាមក​ទាំងពីរ​នុ៎ះ​ ​តែង​ចំរើន​ដោយ​ព្រៃស្មសាន​ ​គឺ​តណ្ហា​ ​និង​អវិជ្ជា​ ​ព្រៃស្មសាន​ ​គឺ​តណ្ហា​ ​និង​អវិជ្ជា​ ​តែង​ធ្វើ​ទិដ្ឋិ​ឲ្យ​ចំរើន​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​តែង​រួញរា​ ​មួយ​ពួក​តែង​ស្ទុះ​ទៅ​ ​ព្រោះ​មិនដឹង​ផ្លូវ​លាមក​ទាំងពីរ​នុ៎ះ​។​ ​អរិយបុគ្គល​ទាំងឡាយ​ណា​ ​ដឹង​ច្បាស់​ផ្លូវ​លាមក​ទាំងពីរ​ហើយ​ ​អរិយបុគ្គល​ទាំងនោះ​ ​មិន​ធ្លាក់ចុះ​ក្នុង​ផ្លូវ​លាមក​ទាំងពីរ​នុ៎ះ​ទេ​ ​ទាំង​មិនបាន​សំគាល់​ខ្លួន​ ​ដោយ​ការ​លះបង់​ផ្លូវ​លាមក​នោះ​ឡើយ​ ​វដ្ដៈ​របស់​ពួក​អរិយបុគ្គល​នោះ​ ​មិន​មាន​ដើម្បី​បញ្ញត្តិ​ទេ​។​ ​សូត្រ​ ​ទី៨​។​

 [​១៤៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ទីវាល​ ​ក្នុង​រាត្រី​មាន​ងងឹត​អ័ព្ទ​ ​មាន​គេ​អុជ​ប្រទីប​ថ្វាយ​។​ ​សម័យ​នោះ​ឯង​ ​សត្វ​មមាច​ជាច្រើន​ ​ហើរ​ឆ្វៀលឆ្វាត់​ ​ជិត​ប្រទីប​ប្រេង​នោះ​ ​ដល់​សេចក្តី​មិន​ចំរើន​ ​គឺ​ទុក្ខ​ ​ដល់​សេចក្តី​វិនាស​ ​គឺ​ស្លាប់​ ​ដល់​សេចក្តី​មិន​ចំរើន​ ​និង​សេចក្តី​វិនាស​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បានឃើញ​សត្វ​មមាច​ច្រើន​ទាំងនោះ​ ​ហើរ​ឆ្វៀលឆ្វាត់​ជិត​ប្រទីប​ប្រេង​ទាំងនោះ​ ​ដល់​សេចក្តី​មិន​ចំរើន​ ​ដល់​សេចក្តី​វិនាស​ ​ដល់​សេចក្តី​មិន​ចំរើន​ ​និង​សេចក្តី​វិនាស​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636865121102393600
ទៅកាន់ទំព័រ៖