ព្រះត្រៃបិដក ភាគ ៥២
សមណព្រាហ្មណ៍ទាំងឡាយ មិនទាន់បានត្រាស់ដឹងសារធម៌ មានសីលជាដើម រមែងប្រកាន់មាំ តែងញ៉ាំងចំណងថ្មី ៗ គឺតណ្ហា និងទិដ្ឋិឲ្យចំរើន រមែងធ្លាក់ (ក្នុងភ្នក់ភ្លើង គឺភព ៣) ដូចជាសត្វមមាច ដែលធ្លាក់ចូលក្នុងអណ្តាតភ្លើង សមណព្រាហ្មណ៍មួយពួក ប្រកាន់មាំក្នុងរូបដែលឃើញ និងសំឡេងដែលខ្លួនឮហើយ។ សូត្រ ទី៩។
[១៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ មិនទាន់កើតក្នុងលោក ដរាបណា ពួកអន្យតិរ្ថិយបរិព្វាជក មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដរាបនោះ បពិត្រព្រះអង្គដ៏ចំរើន កាលណាបើព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោក ពួកអន្យតិរិ្ថយ បរិព្វាជក ដែលមិនមានគេធ្វើសក្ការៈ មិនមានគេគោរព មិនមានគេរាប់អាន
ID: 636865121356898156
ទៅកាន់ទំព័រ៖