ព្រះត្រៃបិដក ភាគ ៥២
មិនមានគេបូជា មិនមានគេកោតក្រែង ទាំងមិនបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងកាលនោះឯង បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ ព្រះអង្គមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ទាំងភិក្ខុសង្ឃ (ក៏ដូច្នោះដែរ)។ ម្នាលអានន្ទ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាលអានន្ទ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាលអានន្ទ ព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ មិនទាន់កើតឡើងក្នុងលោក ដរាបណា ពួកអន្យតិរិ្ថយ បរិព្វាជកទាំងឡាយ ដែលគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដរាបនោះដែរ ម្នាលអានន្ទ កាលណាបើព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោក ពួកអន្យតិរិ្ថយ បរិព្វាជក មិនមានគេធ្វើសក្ការៈ មិនមានគេគោរព មិនមានគេរាប់អាន មិនមានគេបូជា មិនមានគេកោតក្រែង ទាំងមិនបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងកាលនោះឡើយ ឥឡូវនេះ តថាគត ដែលគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ
ID: 636865121525267787
ទៅកាន់ទំព័រ៖