ព្រះត្រៃបិដក ភាគ ៥២

​ទាំង​ភិក្ខុសង្ឃ​ ​(​ ​ក៏​ដូច្នោះ​ដែរ​ ​)​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ព្រះអាទិត្យ​មិនទាន់​រះ​ឡើង​ដរាបណា​ ​សត្វ​អំពិលអំពែក​នោះ​ ​ក៏​រុងរឿង​ដរាប​នោះ​ ​កាលបើ​ព្រះអាទិត្យ​រះ​ឡើង​ ​សត្វ​អំពិលអំពែក​ ​ក៏​សាបសូន្យ​ពន្លឺ​ ​មិន​រុងរឿង​ទេ​។​ ​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ​ ​មិនទាន់​កើតឡើង​ក្នុង​លោក​ ​ដរាបណា​ ​សេចក្តី​រុងរឿង​របស់​ពួក​តិរ្ថិយ​ ​(​តែង​មាន​)​ ​ដរាប​នោះ​ ​តិរ្ថិយ​ទាំងឡាយ​ ​រមែង​មិន​ស្អាត​ ​ទាំង​ពួក​សាវ័ក​ ​ក៏​មាន​ទិដ្ឋិ​អាក្រក់​ ​មិន​ស្អាត​ ​មិន​គប្បី​រួចចាក​ទុក្ខ​បាន​ឡើយ​។​ ​សូត្រ​ ​ទី១០​។​

​ចប់​ ​ជ​ច្ច​ន្ធ​វគ្គ​ ​ទី៦​។​ ​
​ឧទ្ទាន​នៃ​ជ​ច្ច​ន្ធ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ការ​ដាក់​អាយុសង្ខារ​ ​១​ ​អំពី​ព្រះមានព្រះភាគ​ទ្រង់​ចេញ​អំពី​ទីស្ងាត់​ ​១​ ​អំពី​រាគាទិក្កិលេស​មាន​ហើយ​ ​១​ ​អំពី​ពួក​សមណព្រាហ្មណ៍​ទាស់ទែងគ្នា​ ​អាស្រ័យ​ទិដ្ឋិ​ ​១​ ​អំពី​ពួក​សមណព្រាហ្មណ៍​ ​មាន​លទ្ធិ​ផ្សេង​ ​ៗ​ ​១​ ​អំពី​ការ​ជាប់​នៅក្នុង​ទិដ្ឋិ​ទាំងនោះ​ ​១​ ​អំពី​សុ​ភូ​តិ​ ​ជា​គំរប់​ប្រាំពីរ​ ​១​ ​អំពី​ការ​ត្រេកអរ​ ​ក្នុង​ស្រីផ្កាមាស​ ​១​ ​អំពី​សត្វ​មមាច​ ​គំរប់​ប្រាំបួន​ ​១​ ​អំពី​ព្រះ​តថាគត​ទាំងឡាយ​ ​កើតឡើង​ក្នុង​លោក​ ​ជា​គំរប់​ដប់​។​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636865121849706343
ទៅកាន់ទំព័រ៖