ព្រះត្រៃបិដក ភាគ ៥២
បុគ្គលរួចស្រឡះចាកសង្ខារទាំងពួង ក្នុងចំណែកខាងលើ គឺរូបធាតុ និងអរូបធាតុ ក្នុងចំណែកខាងក្រោម គឺ កាមធាតុ មិនឃើញថា នេះជាអាត្មាអញ លុះរួចស្រឡះយ៉ាងនេះហើយ ក៏បានឆ្លងអន្លង់ (ទាំង ៤) ដែលខ្លួនមិនធ្លាប់ឆ្លង មិនប្រព្រឹត្តទៅ ដើម្បីភពថ្មីទៀតឡើយ។ សូត្រ ទី១។
[១៤៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ សំគាល់ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ថាជាសេក្ខៈ ក៏ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាច្រើនប្រការ មានប្រមាណដ៏ក្រៃលែង។ កាលព្រះមានព្រះភាគ ទ្រង់បានឃើញព្រះសារីបុត្តដ៏មានអាយុ សំគាល់ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ថាជាសេក្ខៈ ក៏ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាច្រើនប្រការ មានប្រមាណដ៏ក្រៃលែង។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ID: 636865122378236574
ទៅកាន់ទំព័រ៖