ព្រះត្រៃបិដក ភាគ ៥២

​ពួក​ស្រ្តី​ទាំង​ ​៥០០​ ​នាក់​ ​មាន​នាងសាមាវតី​ ​ជា​ប្រធាន​ ​ធ្វើ​មរណកាល​ទាំងអស់​។​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ជាច្រើន​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​កោ​សម្ពី​។​ ​លុះ​ត្រាច់​បិណ្ឌបាត​ ​ក្នុង​ក្រុង​កោ​សម្ពី​ហើយ​ ​ត្រឡប់​អំពី​បិណ្ឌបាត​វិញ​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​កាល​ព្រះបាទ​ឧទេន​ ​ទ្រង់​ស្តេច​ទៅកាន់​ឧទ្យាន​ ​មាន​ភ្លើង​ឆេះ​ខាងក្នុង​ព្រះរាជវាំង​ ​ពួក​ស្រ្តី​ទាំង​ ​៥០០​ ​នាក់​ ​មាន​នាងសាមាវតី​ជា​ប្រធាន​ ​ធ្វើ​មរណកាល​ទាំងអស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គតិ​របស់​ឧបាសិកា​ទាំងនោះ​ ​តើ​ដូចម្តេច​ ​លោកខាងមុខ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ឧបាសិកា​ទាំង​នុ៎ះ​ ​ឧបាសិកា​ជា​សោតាបន្នា​ក៏​មាន​ ​ជាស​ក​ទា​គាមិនី​ក៏​មាន​ ​ជា​អនាគាមិនី​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​ទាំងអស់​នោះ​ ​ដែល​ធ្វើ​កាលកិរិយា​ ​មិនមែន​ឥត​ផល​ទេ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​សត្វលោក​ ​មាន​មោហៈ​ជា​ចំណង​ ​ប្រាកដ​ដូចជា​មាន​រូប​ចំរើន​ ​បុគ្គល​ពាល​ ​មាន​ឧប​ធិ​កិ្ក​លេស​ ​ជា​ចំណង​ ​ត្រូវ​ងងឹត​ ​គឺ​អវិជ្ជា​ចោមរោម​ហើយ​ ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636865125327415257
ទៅកាន់ទំព័រ៖