ព្រះត្រៃបិដក ភាគ ៥២

 ​ពាក្យចាក់ដោត​ទាំងឡាយ​របស់​ជន​ដទៃ​ ​បុគ្គល​មិន​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ទេ​ ​កិច្ច​ដែល​ធ្វើ​ហើយ​ ​និង​មិនទាន់​ធ្វើ​ហើយ​របស់​ជន​ដទៃ​ ​(​ដែល​មិនមែន​ជាមុ​ខ​ការ​របស់​ខ្លួន​)​ ​បុគ្គល​ ​មិន​គួរ​ពិនិត្យមើល​ទេ​ ​បុគ្គល​គួរ​ពិនិត្យ​ពិចារណា​ ​តែ​កិច្ចការ​ទាំងឡាយ​ ​ដែល​ធ្វើ​ហើយ​ ​និង​មិនទាន់​ធ្វើ​ហើយ​ ​របស់​ខ្លួន​តែ​ម្យ៉ាង​។​
 ផ្កាឈើ​មាន​ទ្រង់ទ្រាយ​ល្អ​ ​មាន​ពណ៌​ ​(​ល្អ​)​ ​តែ​គ្មាន​ក្លិន​ ​(​ក្រអូប​)​ ​(​រមែង​មិន​ក្រអូប​ដល់​អ្នក​ដែល​ទ្រទ្រង់​)​ ​ដូចម្តេច​មិញ​ ​វាចា​ជា​សុភាសិត​ ​រមែង​គ្មានផល​ដល់​អ្នក​ដែល​មិន​ធ្វើតាម​ ​ដូច្នោះ​ ​ផ្កាឈើ​ដែល​មាន​ទ្រង់ទ្រាយ​ល្អ​ ​មាន​ពណ៌​ ​មាន​ក្លិន​ ​(​រមែង​ក្រអូប​ដល់​អ្នក​ដែល​ទ្រទ្រង់​)​ ​ដូចម្តេច​មិញ​ ​វាចា​ជា​សុភាសិត​ ​រមែង​មានផល​ដល់​អ្នក​ដែល​ធ្វើតាម​ដោយ​គោរព​ ​ដូច្នោះឯង​។​
 មាលាការ​ ​ចេះ​ធ្វើ​សំណុំ​នៃ​កម្រងផ្កា​ ​អំពី​គំនរ​នៃ​ផ្កា​ ​(​ផ្សេង​ៗ​គ្នា​)​ ​ឲ្យ​ច្រើន​បាន​ ​យ៉ាងណាមិញ​ ​កុសល​ដែល​សត្វ​កើតមក​ហើយ​ ​គួរ​ធ្វើឲ្យ​ច្រើន​ ​យ៉ាងនោះ​។​
 ក្លិន​ផ្កាឈើ​ ​ផ្សាយ​ទៅ​ច្រាសខ្យល់​មិនបាន​ ​ក្លិន​ខ្លឹម​ច័ន្ទន៍​ក្តី​ ​ក្លិន​ខ្លឹម​ក្រស្នា​ក្តី​ ​ក្លិន​ផ្កាម្លិះ​រួត​ក្តី​ ​ក៏​ផ្សាយ​ទៅ​ច្រាសខ្យល់​មិនបាន​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636864797843724261
ទៅកាន់ទំព័រ៖