ព្រះត្រៃបិដក ភាគ ៥២

​មិន​មានការ​តាំងនៅ​ ​មិន​មានការ​ច្យុតិ​ ​មិន​មានការ​កើត​ ​មិន​មាន​ទី​ជាទី​តាំង​ ​មិន​ប្រព្រឹត្តទៅ​ ​មិន​មាន​អារម្មណ៍​ ​ព្រះ​និព្វាន​នោះ​ ​ជាទីបំផុត​នៃ​ទុក្ខ​តែ​ម្យ៉ាង​។​ ​សូត្រ​ ​ទី១​។​

 ​[​១៥៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​យល់​ច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ប្រកបដោយ​ព្រះនិព្វាន​។​ ​ភិក្ខុ​ទាំងនោះ​ ​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ប្រមូល​មក​នូវ​ធម្មទេសនា​ទាំងអស់​ដោយចិត្ត​ ​ផ្ចង់​ត្រចៀក​ស្តាប់ធម៌​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​ ​
​ធម្មតា​ព្រះនិព្វាន​ ​បុគ្គល​ឃើញ​បាន​ដោយ​ក្រ​ ​និព្វាន​សច្ចៈ​ ​មិនមែន​សម្រាប់​ឃើញ​បាន​ដោយ​ងាយ​ទេ​ ​កិលេស​ ​ជា​គ្រឿង​កង្វល់​ ​រមែង​មិន​មានដល់​បុគ្គល​កាល​ដឹង​ ​កាល​ឃើញ​តណ្ហា​ ​ព្រោះ​ត្រាស់​ដឹង​ ​(​នូវ​សច្ចៈ​)​។​ ​សូត្រ​ ​ទី២​។​

 [​១៦០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636865126497532184
ទៅកាន់ទំព័រ៖