ព្រះត្រៃបិដក ភាគ ៥២

​ហេតុ​នោះ​ ​ការ​រលាស់​ចេញ​នូវ​កិលេស​ ​ដែល​នាំឲ្យកើត​មហាភូតរូប​ក៏​ប្រាកដ​ ​នូវ​ហេតុ​ដែល​គួរ​ធ្វើ​ ​នូវ​បច្ច័យ​ជាទី​តាក់តែង​ ​ក៏​រមែង​ប្រាកដ​។​ ​សូត្រ​ ​ទី៣​។​

 [​១៦១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ពួក​ភិក្ខុ​ ​ឲ្យ​យល់​ច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ប្រកបដោយ​ព្រះនិព្វាន​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ប្រមូល​មក​នូវ​ធម្មទេសនា​ទាំងអស់​ដោយចិត្ត​ ​ផ្ចង់​ត្រចៀក​ស្តាប់ធម៌​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ការ​ញាប់ញ័រ​ ​របស់​បុគ្គល​អ្នក​អាស្រ័យ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​រមែង​មាន​ ​ការ​ញាប់ញ័រ​ ​របស់​បុគ្គល​អ្នក​មិន​អាស្រ័យ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​មិន​មាន​ ​កាលបើ​សេចក្តី​ញាប់ញ័រ​ ​មិន​មាន​ ​បស្ស​ទ្ធិ​ ​(​សេចក្តី​ស្ងប់​)​ ​ក៏​កើតមានឡើង​ ​កា​លបើបស្ស​ទ្ធិ​ ​មាន​ ​តម្រេក​ក៏​រមែង​មិន​មាន​ ​កាលបើ​តម្រេក​ ​មិន​មាន​ ​ដំណើរ​មក​ ​និង​ដំណើរ​ទៅ​ ​ក៏​មិន​មាន​ ​កាលបើ​ដំណើរ​មក​ ​ដំណើរ​ទៅ​មិន​មាន​ ​ការ​ច្យុតិ​ ​និង​ការ​កើត​ ​ក៏​មិន​មាន​ ​
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 636865127238654574
ទៅកាន់ទំព័រ៖