ព្រះត្រៃបិដក ភាគ ៥២

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​។​ ​គ្រានោះ​ ​ចុន្ទ​កម្មា​របុ​ត្ត​ដឹង​ច្បាស់​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ចៀសចេញ​ទៅ​។​ ​គ្រានោះ​ ​កាល​រាត្រី​នោះ​ ​កន្លង​ហើយ​ ​ទើប​ចុន្ទ​កម្មា​របុ​ត្ត​ ​ឲ្យ​គេ​ចាត់ចែង​ខាទនីយ​ភោជនីយាហារ​ ​មាន​រស​ដ៏​ឆ្ងាញ់​ពិសា​ ​ព្រមទាំង​សូករមទ្ទវៈ​(​១​)​ ​ដ៏​ច្រើន​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ហើយ​ឲ្យ​គេ​ទៅ​ក្រាបបង្គំទូល​ភត្តកាល​ ​ដល់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលគួរ​ហើយ​ ​ភត្ត​សម្រេច​ហើយ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​
​(​១​)​ ​ពាក្យ​ថា​ ​សូករមទ្ទវៈ​នេះ​ ​លោក​ពោល​ទុក​ក្នុង​មហា​អដ្ឋកថា​ ​ថា​ ​ឈ្មោះ​សាច់​ជ្រូក​ដែល​ស្លាប់​ស្រាប់​ ​ដែល​ជា​សាច់​ជ្រូក​ទន់​ស្និទ្ធ​។​ ​អាចារ្យ​មួយ​ពួក​ ​ពោល​ថា​ ​ពាក្យ​ថា​ ​សូករមទ្ទវៈ​នេះ​ ​មិនមែន​សាច់​ជ្រូក​ទេ​ ​គឺជា​ទំពាំង​ឫស្សី​ ​ដែល​ជ្រូក​ឈ្មុស​។​ ​អាចារ្យ​ដោយឡែក​ទៀត​ពោល​ថា​ ​ផ្សិត​ដែល​ដុះ​ត្រង់​ប្រទេស​ដែល​ជ្រូក​ឈ្មុស​។​ ​មួយទៀត​ ​អាចារ្យ​ដទៃ​ ​បាន​ពោល​ថា​ ​ម្ហូប​នេះ​ ​ជា​ភោជន​មាន​រស​មួយ​បែប​ ​មានឈ្មោះ​ថា​ ​សូករមទ្ទវៈ​ ​ព្រោះថា​ ​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​បាន​ប្រគេន​សូករមទ្ទវៈ​នោះ​ ​ដើម្បីឲ្យ​ព្រះ​សាស្តា​គង់​ព្រះជន្ម​នៅ​បាន​យូរ​ ​ព្រោះ​ឮ​ថា​ ​ព្រះមានព្រះភាគ​ ​នឹង​បរិនិព្វាន​ក្នុងថ្ងៃនេះ​ ​ហើយ​គិតថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះមានព្រះភាគ​សោយ​សូករមទ្ទវៈ​នោះ​ហើយ​ ​គប្បី​គង់​ព្រះជន្ម​នៅ​បាន​យូរ​អេះ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636865128002308252
ទៅកាន់ទំព័រ៖