ព្រះត្រៃបិដក ភាគ ៥២

​ចុន្ទ​កម្មា​របុ​ត្ត​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ស្រេចហើយ​ ​ក៏​កប់​សូករមទ្ទវៈ​ ​ដែល​សល់​នៅ​ ​ទៅ​ក្នុង​រណ្តៅ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ចុន្ទ​កម្មា​របុ​ត្ត​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ពន្យល់​ ​ឲ្យ​យល់​ច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​សេ្តច​ចៀសចេញ​ទៅ​។​
 [​១៦៣​]​ ​គ្រានោះ​ ​កាល​ព្រះមានព្រះភាគ​ ​ឆាន់​ភត្ត​របស់​ចុន្ទ​កម្មា​របុ​ត្ត​រួចហើយ​ ​ព្រះ​អាពាធ​ដ៏​ខ្លាំង​ ​ក៏​កើតឡើង​ ​វេទនា​ដ៏​ក្លៀវក្លា​ ​កើតអំពី​លោហិតបក្ខន្ទិកាពាធ​ ​(​អាពាធ​ចុះ​ព្រះ​លោហិត​)​ ​ជិតដល់​មរណៈ​ ​ក៏​ប្រព្រឹត្តទៅ​។​ ​បានឮ​ថា​ ​ក្នុង​ទីនោះ​ ​ព្រះមានព្រះភាគ​ ​មាន​ព្រះ​សតិ​ ​និង​សម្បជញ្ញៈ​មិនបាន​លំបាក​ ​ដោយ​ទ្រង់​អត់សង្កត់​វេទនា​នោះ​បាន​។​ ​វេលា​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ទៅ​ឯន​គរ​កុសិនារា​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
​ខ្ញុំ​បានឮ​ថា​ ​ព្រះពុទ្ធ​ជា​អ្នកប្រាជ្ញ​ ​ទ្រង់​សោយ​ភត្ត​របស់​ចុន្ទ​កម្មា​របុ​ត្ត​ហើយ​ ​ទ្រង់​មាន​ព្រះ​អាពាធ​ជា​ទម្ងន់​ ​ជិតនឹង​មរណៈ​។​ ​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636865128494246389
ទៅកាន់ទំព័រ៖