ព្រះត្រៃបិដក ភាគ ៥២

​បិណ្ឌបាត​ពីរ​នេះ​ ​មានផល​ស្មើ​ ​ៗ​ ​គ្នា​ ​មាន​វិបាក​ស្មើ​ ​ៗ​ ​គ្នា​ ​មានផល​ច្រើន​ផង​ ​មាន​អានិសង្ស​ច្រើន​ផង​ ​ជាង​ពួក​បិណ្ឌបាត​ឯទៀត​។​ ​បិណ្ឌបាត​ពីរ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​បិណ្ឌបាត​ ​ដែល​តថាគត​ ​ទ្រង់​សោយ​ហើយ​ ​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិ​ ​១​ ​បិណ្ឌបាត​ ​ដែល​តថាគត​សោយ​ហើយ​ ​បរិនិព្វាន​ ​ដោយ​អនុបាទិសេស​និព្វាន​ធាតុ​ ​១​ ​បិណ្ឌបាត​ទាំងពីរ​នេះ​ ​មានផល​ស្មើ​ ​ៗ​ ​គ្នា​ ​មាន​វិបាក​ស្មើ​ ​ៗ​ ​គ្នា​ ​មានផល​ច្រើន​ផង​ ​មាន​អានិសង្ស​ច្រើន​ផង​ ​ជាង​ពួក​បិណ្ឌបាត​ឯទៀត​។​ ​កម្ម​ដែល​ចុន្ទ​កម្មា​របុ​ត្ត​ដ៏​មាន​អាយុ​ ​សន្សំ​ហើយ​ ​ជា​កម្ម​ប្រព្រឹត្តទៅ​ដើម្បី​អាយុ​ ​កម្ម​ដែល​ចុន្ទ​កម្មា​របុ​ត្ត​ដ៏​មាន​អាយុ​ ​សន្សំ​ហើយ​ ​ជា​កម្ម​ប្រព្រឹត្តទៅ​ ​ដើម្បី​ពណ៌​សម្បុរ​ ​កម្ម​ដែល​ចុន្ទ​កម្មា​របុ​ត្ត​ដ៏​មាន​អាយុ​ ​សន្សំ​ហើយ​ ​ជា​កម្ម​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សុខ​ ​កម្ម​ដែល​ចុន្ទ​កម្មា​របុ​ត្ត​ដ៏​មាន​អាយុ​ ​សន្សំ​ហើយ​ ​ជា​កម្ម​ប្រព្រឹត្តទៅ​ ​ដើម្បី​សួគ៌​ ​កម្ម​ដែល​ចុន្ទ​កម្មា​របុ​ត្ត​ដ៏​មាន​អាយុ​ ​សន្សំ​ហើយ​ ​ជា​កម្ម​ប្រព្រឹត្តទៅ​ ​ដើម្បី​យស​ ​កម្ម​ដែល​ចុន្ទ​កម្មា​របុ​ត្ត​ដ៏​មាន​អាយុ​សន្សំ​ហើយ​ ​ជា​កម្ម​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាវៈ​ជាធំ​។​ ​ម្នាល​អានន្ទ​ ​អ្នក​ត្រូវ​បន្ទោបង់​នូវ​សេចក្តី​ក្តៅក្រហាយ​ ​របស់​ចុន្ទ​កម្មា​របុ​ត្ត​ចេញ​យ៉ាងនេះ​ឯង​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 636865129919037883
ទៅកាន់ទំព័រ៖