ព្រះត្រៃបិដក ភាគ ៥២

​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​បុណ្យ​ ​រមែង​ចំរើន​ដល់​បុគ្គល​អ្នកឲ្យ​ ​បុគ្គល​អ្នក​សង្រួម​ ​រមែង​មិន​សន្សំទុក​ ​នូវ​ពៀរ​ទេ​ ​អ្នក​ឈ្លាស​ ​រមែង​លះបង់​កម្ម​ដ៏​លាមក​ ​បុគ្គល​បរិនិព្វាន​ ​ព្រោះ​អស់​ទៅ​នៃ​រាគៈ​ ​ទោសៈ​ ​មោហៈ​។​ ​សូត្រ​ ​ទី៥​។​

 [​១៦៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាច់​ទៅកាន់​ចារិក​ ​ក្នុង​ដែន​មគធៈ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​រូប​ ​បាន​ទៅ​ដល់​បា​ដ​លិ​គ្រាម​។​ ​ពួក​ឧបាសក​ឧបាសិកា​អ្ន​ក​បា​ដ​លិ​គ្រាម​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​ទៅកាន់​ចារិក​ ​ក្នុង​ដែន​មគធៈ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​រូប​ ​ឥឡូវនេះ​ ​យាង​មក​ដល់​បា​ដ​លិ​គ្រាម​ហើយ​។​ ​គ្រានោះ​ឯង​ ​ពួក​ឧបាសក​ឧបាសិកា​ ​អ្ន​ក​បា​ដ​លិ​គ្រាម​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ពួក​ឧបាសក​ឧបាសិកា​ ​អ្ន​ក​បា​ដ​លិ​គ្រាម​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទទួល​រោង​សំណាក់​ ​នៃ​ពួក​ខ្ញុំ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​ ​គ្រានោះ​ឯង​ ​ពួក​ឧបាសក​ ​ឧបាសិកា​អ្ន​ក​បា​ដ​លិ​គ្រាម​ដឹង​ច្បាស់​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ហើយ​ ​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់
ID: 636865130189293341
ទៅកាន់ទំព័រ៖