ព្រះត្រៃបិដក ភាគ ៥២

​ហើយ​ចូល​ទៅ​ឯ​រោង​សំណាក់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាលកម្រាល​ពេញ​ក្នុង​រោង​សំណាក់​ ​តាក់តែង​អាសនៈ​ ​ដម្កល់​ភាជន៍​ទឹក​ ​លើកឡើង​នូវ​ប្រទីប​ប្រេង​ ​ហើយ​ចូល​មក​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​មកដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​ពួក​ឧបាសក​ឧបាសិកា​ ​អ្ន​ក​បា​ដ​លិ​គ្រាម​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រោង​សំណាក់​នៃ​ពួក​ខ្ញុំ​ព្រះអង្គ​ ​បាន​ក្រាលកម្រាល​ពេញ​ហើយ​ ​អាសនៈ​បាន​តាក់តែង​ហើយ​ ​ភាជន៍​ទឹក​ ​បា​នដ​ម្កល់​ទុក​ហើយ​ ​ទាំង​ប្រទីប​ប្រេង​ ​ក៏បាន​លើកឡើង​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំគាល់​កាលគួរ​ ​ក្នុង​កាល​ឥឡូវនេះ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ជាមួយ​ភិក្ខុសង្ឃ​ ​យាង​ទៅកាន់​រោង​សំណាក់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​លាង​ព្រះ​បាទា​ ​រួច​ចូល​ទៅកាន់​រោង​សំណាក់​ ​ទ្រង់​គង់​បែរ​ព្រះ​ភក្ត្រ​ទៅ​ទិសខាងកើត​ ​ផ្អែក​នឹង​សសរ​កណ្តាល​។​ ​ចំណែកខាង​ភិក្ខុសង្ឃ​ ​លាង​ជើង​រួចហើយ​ ​ចូល​ទៅ​ឯ​រោង​សំណាក់​ ​អង្គុយ​បែរមុខ​ទៅ​ទិសខាងកើត​ ​ផ្អែក​នឹង​ជញ្ជាំង​ខាងក្រោយ​ ​មាន​ព្រះមានព្រះភាគ​ពី​ខាងមុខ​ ​។​ ​ពួក​ឧបាសក​ឧបាសិកា​ ​អ្ន​ក​បា​ដ​លិ​គ្រាម​ ​លាង​ជើង​រួចហើយ​
ថយ | ទំព័រទី ៣៣៥ | បន្ទាប់
ID: 636865130407845841
ទៅកាន់ទំព័រ៖