ព្រះត្រៃបិដក ភាគ ៥២

​ចូល​ទៅ​ឯ​រោង​សំណាក់​ ​អង្គុយ​បែរមុខ​ទៅ​ទិសខាងលិច​ ​ផ្អែក​នឹង​ជញ្ជាំង​ខាងមុខ​ ​មាន​ព្រះមានព្រះភាគ​ ​ពី​ខាងមុខ​ដែរ​។​
 ​[​១៧០​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ពួក​ឧបាសក​ឧបាសិកា​ ​អ្ន​ក​បា​ដ​លិ​គ្រាម​មក​ថា​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ទោស​នៃ​សីលវិបត្តិ​ ​របស់​បុគ្គល​ទ្រុស្តសីល​ ​មាន​ ​៥​ ​យ៉ាង​។​ ​ទោស​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​តែង​ដល់​នូវ​សេចក្តី​វិនាស​ភោគៈ​ច្រើន​ ​ព្រោះ​មាន​សេចក្តី​ប្រមាទ​ជាហេតុ​ ​នេះ​ជា​ទោស​នៃ​សីលវិបត្តិ​ ​របស់​បុគ្គល​ទ្រុស្តសីល​ ​ទី១​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​កិ​តិ្ត​ស័ព្ទ​ដ៏​អាក្រក់​ ​របស់​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ផ្សាយ​ទៅ​ ​នេះ​ជា​ទោស​នៃ​សីលវិបត្តិ​ ​របស់​បុគ្គល​ទ្រុស្តសីល​ ​ទី២​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​ចូល​ទៅ​រក​បរិស័ទ​ណា​ ​ៗ​ ​ទោះ​ខត្តិយ​បរិស័ទ​ក្តី​ ​ព្រាហ្មណ​បរិស័ទ​ក្តី​ ​គហបតី​បរិស័ទ​ក្តី​ ​សមណ​បរិស័ទ​ក្តី​ ​រមែង​មិន​ក្លៀវក្លា​ ​មានមុខ​ឱន​ចុះ​ ​នេះ​ជា​ទោស​នៃ​សីលវិបត្តិ​ ​របស់​បុគ្គល​ទ្រុស្តសីល​ ​ទី៣​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​តែង​ធ្វើ​មរណកាល​ទាំង​វង្វេង​ ​នេះ​ជា​ទោស​នៃ​សីលវិបត្តិ​ ​របស់​បុគ្គល​ទ្រុស្តសីល​ ​ទី៤​។​ ​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 636865130655640014
ទៅកាន់ទំព័រ៖