ព្រះត្រៃបិដក ភាគ ៥២

​ម្នាល​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​នេះ​ជា​ទោស​នៃ​សីលវិបត្តិ​ ​របស់​បុគ្គល​ទ្រុស្តសីល​ ​ទី៥​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ទោស​នៃ​សីលវិបត្តិ​ ​របស់​បុគ្គល​ទ្រុស្តសីល​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​អានិសង្ស​នៃ​សីលសម្បទា​ ​របស់​បុគ្គល​អ្នកមានសីល​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​អានិសង្ស​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​បុគ្គល​មាន​សីល​ ​បរិបូណ៌​ដោយ​សីល​ ​តែង​បាន​គំនរ​ទ្រព្យ​ច្រើន​ ​មាន​សេចក្តី​មិន​ប្រមាទ​ជាហេតុ​ ​នេះ​ជា​អានិសង្ស​នៃ​សីលសម្បទា​ ​របស់​បុគ្គល​មាន​សីល​ ​ទី១​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​កិ​តិ្ត​ស័ព្ទ​ដ៏​ពីរោះ​ ​របស់​បុគ្គល​មាន​សីល​ ​បរិបូណ៌​ដោយ​សីល​ ​តែង​ខ្ចរខ្ចាយ​ទៅ​ ​នេះ​ជា​អានិសង្ស​ ​នៃ​សីលសម្បទា​របស់​បុគ្គល​មាន​សីល​ ​ទី២​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​មាន​សីល​ ​បរិបូណ៌​ដោយ​សីល​ ​ចូល​ទៅ​រក​បរិស័ទ​ណា​ ​ៗ​ ​ទោះជា​ខត្តិយ​បរិស័ទ​ក្តី​ ​ព្រាហ្មណ​បរិស័ទ​ក្តី​ ​គហបតី​បរិស័ទ​ក្តី​ ​សមណ​បរិស័ទ​ក្តី​ ​រមែង​ក្លៀវក្លា​ ​មិន​មានមុខ​ឱន​ចុះ​ ​នេះ​ជា​អានិសង្ស​នៃ​សីលសម្បទា​ ​របស់​បុគ្គល​មាន​សីល​ ​ទី៣​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​មាន​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636865130895303722
ទៅកាន់ទំព័រ៖