ព្រះត្រៃបិដក ភាគ ៥២

​សីល​ ​បរិបូណ៌​ដោយ​សីល​ ​រមែង​មិន​ធ្វើ​មរណកាល​ទាំង​វង្វេង​ ​នេះ​ជា​អានិសង្ស​នៃ​សីលសម្បទា​ ​របស់​បុគ្គល​មាន​សីល​ ​ទី៤​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មួយវិញទៀត​ ​បុគ្គល​មាន​សីល​ ​បរិបូណ៌​ដោយ​សីល​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ទេវលោក​ ​នេះ​ជា​អានិសង្ស​ ​នៃ​សីលសម្បទា​ ​របស់​បុគ្គល​មាន​សីល​ ​ទី៥​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​អានិសង្ស​នៃ​សីលសម្បទា​ ​របស់​បុគ្គល​មាន​សីល​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
 [​១៧១​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ញ៉ាំង​ពួក​ឧបាសក​ឧបាសិកា​ ​អ្ន​ក​បា​ដ​លិ​គ្រាម​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​អស់​រាត្រី​ច្រើន​ ​ហើយ​ទ្រង់​បញ្ជូន​ថា​ ​ម្នាល​គហបតី​ទាំងឡាយ​ ​រាត្រី​ភ្លឺ​ហើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សំគាល់​កាលគួរ​នឹង​ទៅ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​គ្រានោះ​ឯង​ ​ពួក​ឧបាសក​ឧបាសិកា​ ​អ្ន​ក​បា​ដ​លិ​គ្រាម​ ​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​នៃ​ព្រះមានព្រះភាគ​ ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ចៀសចេញ​ទៅ​។​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​កាល​ពួក​ឧបាសក​ឧបាសិកា​ ​អ្ន​ក​បា​ដ​លិ​គ្រាម​ ​ចៀសចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ក៏​យាង​ចូល​ទៅកាន់​សុញ្ញាគារ​ស្ថាន​។​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636865131131197214
ទៅកាន់ទំព័រ៖