ព្រះត្រៃបិដក ភាគ ៥២

 ​[​១៧២​]​ ​សម័យ​នោះ​ឯង​ ​មហាមាត្យ​ ​ក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​កំពុង​កសាង​ក្រុង​ ​ក្នុង​ប្រទេស​បា​ដ​លិ​គ្រាម​ ​ដើម្បី​ការពារ​ពួក​ស្តេច​លិ​ច្ឆ​វី​ ​នៅក្នុង​ដែន​វជ្ជី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ទេវតា​ជាច្រើន​ទាំង​ពាន់​ ​កំណត់​យក​ទី​ទាំងឡាយ​ ​ក្នុង​បា​ដ​លិ​គ្រាម​។​ ​ពួក​ទេវតា​មាន​ស័ក្តិធំ​ ​កំណត់​យក​ទី​ទាំងឡាយ​ ​ក្នុង​ប្រទេស​ណា​ ​ចិត្ត​របស់​ព្រះរាជា​ ​និង​រាជមហាមាត្យ​ទាំងឡាយ​ ​មាន​ស័ក្តិធំ​ ​រមែង​ឱន​ទៅ​ ​ដើម្បី​កសាង​និវេសនដ្ឋាន​ ​ក្នុង​ប្រទេស​នោះ​ដែរ​។​ ​ពួក​ទេវតា​មាន​ស័ក្តិ​ជា​កណ្តាល​ ​កំណត់​យក​ទី​ទាំងឡាយ​ ​ក្នុង​ប្រទេស​ណា​ ​ចិត្ត​របស់​ព្រះរាជា​ ​និង​រាជមហាមាត្យ​ទាំងឡាយ​ ​មាន​ស័ក្តិ​ជា​កណ្តាល​ ​ក៏​ឱន​ទៅ​ ​ដើម្បី​កសាង​និវេសនដ្ឋាន​ ​ក្នុង​ប្រទេស​នោះ​ដែរ​។​ ​ពួក​ទេវតា​មាន​ស័ក្តិ​ទាប​ ​កំណត់​យក​ទី​ទាំងឡាយ​ ​ក្នុង​ប្រទេស​ណា​ ​ចិត្ត​របស់​ព្រះរាជា​ ​និង​រាជមហាមាត្យ​ទាំងឡាយ​ ​មាន​ស័ក្តិ​ទាប​ ​ក៏​ឱន​ទៅ​ ​ដើម្បី​កសាង​និវេសនដ្ឋាន​ ​ក្នុង​ប្រទេស​នោះ​ដែរ​។​ ​ព្រះមានព្រះភាគ​ ​មាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​ចក្ខុ​របស់​មនុស្សសាមញ្ញ​ ​បាន​ទ្រង់​ឃើញ​ពួក​ទេវតា​ទាំង​ពាន់​នោះ​ ​ដែល​កំពុង​កំណត់​យក​ទី​ទាំងឡាយ​ ​ក្នុង​បា​ដ​លិ​គ្រាម​ ​ពួក​ទេវតា​មាន​ស័ក្តិធំ​ ​កំណត់​យក​ទី​ទាំងឡាយ​ ​ក្នុង​ប្រទេស​ណា​ ​ចិត្ត​របស់​ព្រះរាជា​ ​និង​រាជមហាមាត្យ​ទាំងឡាយ​ ​មាន​ស័ក្តិធំ​ ​ក៏​ឱន​ទៅ​ ​ដើម្បី​កសាង​និវេសនដ្ឋាន​ ​ក្នុង​ប្រទេស​នោះ​ដែរ​។​ ​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636865131325878350
ទៅកាន់ទំព័រ៖