ព្រះត្រៃបិដក ភាគ ៥២

​ពួក​ទេវតា​មាន​ស័ក្តិ​ជា​កណ្តាល​ ​កំណត់​យក​ទី​ទាំងឡាយ​ ​ក្នុង​ប្រទេស​ណា​ ​ចិត្ត​របស់​ព្រះរាជា​ ​និង​រាជមហាមាត្យ​ទាំងឡាយ​ ​មាន​ស័ក្តិ​ជា​កណ្តាល​ ​ក៏​ឱន​ទៅ​ ​ដើម្បី​កសាង​និវេសនដ្ឋាន​ ​ក្នុង​ប្រទេស​នោះ​ដែរ​។​ ​ពួក​ទេវតា​មាន​ស័ក្តិ​ទាប​ ​កំណត់​យក​ទី​ទាំងឡាយ​ ​ក្នុង​ប្រទេស​ណា​ ​ចិត្ត​របស់​ព្រះរាជា​ ​និង​មហាមាត្យ​ទាំងឡាយ​ ​មាន​ស័ក្តិ​ទាប​ ​ក៏​ឱន​ទៅ​ ​ដើម្បី​កសាង​និវេសនដ្ឋាន​ ​ក្នុង​ប្រទេស​នោះ​ដែរ​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​តើន​ឡើង​ ​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​នោះ​ហើយ​ ​ត្រាស់​សួរ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​នរណា​ហ្ន៎​ ​កំពុង​កសាង​ក្រុង​ ​ក្នុង​ប្រទេស​បា​ដ​លិ​គ្រាម​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មហាមាត្យ​ក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​កសាង​ក្រុង​ក្នុង​បា​ដ​លិ​គ្រាម​ ​ដើម្បី​ការពារ​ពួក​ស្តេច​លិ​ច្ឆ​វី​ ​ក្នុង​ដែន​វជ្ជី​។​ ​ម្នាល​អានន្ទ​ ​មហាមាត្យ​ក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​ហាក់ដូចជា​បាន​ប្រឹក្សា​គ្នា​ ​ជាមួយនឹង​ពួក​ទេវតា​ ​ក្នុង​ឋាន​តាវត្តឹង្ស​ ​យ៉ាងណាមិញ​។​ ​ម្នាល​អានន្ទ​ ​មហាមាត្យ​ ​ក្នុង​ដែន​មគធៈ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​កសាង​ក្រុង​បា​ដ​លិ​គ្រាម​ ​ដើម្បី​ការពារ​ពួក​ស្តេច​លិ​ច្ឆ​វី​ ​ក្នុង​ដែន​វជ្ជី​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​អម្បាញ់មិញ​នេះ​ ​តថាគត​ ​មាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​ចក្ខុ​របស់​មនុស្សសាមញ្ញ​ ​បានឃើញ​ពួក​ទេវតា​ជាច្រើន​ទាំង​ពាន់​ ​កំពុង​កំណត់​យក​ទី​ទាំងឡាយ​ ​ក្នុង​បា​ដ​លិ​គ្រាម​។​ ​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636865131530440050
ទៅកាន់ទំព័រ៖