ព្រះត្រៃបិដក ភាគ ៥២

​លុះ​មហាមាត្យ​ក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទទួល​ភត្ត​របស់ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ដើម្បី​ឆាន់​ក្នុងថ្ងៃនេះ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ដោយ​ភាវៈ​ស្ងៀម​។​ ​លំដាប់នោះ​ ​មហាមាត្យ​ក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​ដឹង​ច្បាស់​ថា​ ​ព្រះមានព្រះភាគ​ ​ទទួល​និមន្ត​ហើយ​ ​ក៏​ចូល​ទៅកាន់​លំនៅ​របស់​ខ្លួន​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​តាក់តែង​ខាទនីយ​ភោជនីយាហារ​ដ៏​ឧត្តម​ ​ក្នុង​លំនៅ​របស់​ខ្លួន​ ​ហើយ​ក្រាបទូល​ភត្តកាល​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាល​នេះ​ ​ជា​កាលគួរ​ ​ភត្ត​សម្រេច​ហើយ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​យាង​ចូល​ទៅ​ក្នុង​លំនៅ​របស់​មហាមាត្យ​ក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ ​លុះ​យាង​ចូល​ទៅដល់​ហើយ​ ​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លំដាប់នោះ​ ​មហាមាត្យ​ ​ក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​ក៏​អង្គាស​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏​ឧត្តម​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយដៃ​ខ្លួនឯង​ ​លុះត្រាតែ​ហាមឃាត់​។​ ​លំដាប់នោះ​ ​មហាមាត្យ​ក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឆាន់​រួចហើយ​ ​
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636865132360947552
ទៅកាន់ទំព័រ៖