ព្រះត្រៃបិដក ភាគ ៥២

​តាម​ទ្វារ​ណា​ ​ទ្វារ​នោះ​នឹង​បាន​ឈ្មោះថា​ ​គោតម​ទ្វារ​។​ ​ព្រះអង្គ​នឹង​ឆ្លងទន្លេ​គង្គា​តាម​កំពង់​ណា​ ​កំពង់​នោះ​នឹង​បាន​ឈ្មោះថា​ ​គោតម​តិ​ត្ថៈ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​ចេញទៅ​តាម​ទ្វារ​ណា​ ​ទ្វារ​នោះ​ ​បាន​ឈ្មោះថា​ ​គោតម​ទ្វារ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​ចូល​ទៅកាន់​ទន្លេ​គង្គា​។​ ​សម័យ​នោះ​ឯង​ ​ទន្លេ​គង្គា​មាន​ទឹក​ពេញព្រៀប​ស្មើនឹង​មាត់ច្រាំង​ ​ល្មម​ក្អែក​ឱន​ផឹក​បាន​។​ ​ពួក​មនុស្ស​ខ្លះ​ ​ស្វែងរក​ទូក​ ​ស្វែងរក​ផែ​ ​ខ្លះ​ចង​ក្បូន​ ​ប្រាថ្នា​ដើម្បី​ឆ្លង​ ​អំពី​ត្រើយ​ខាងអាយ​ ​ទៅកាន់​ត្រើយ​ខាងនាយ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាត់​ព្រះអង្គ​ ​អំពី​ត្រើយ​ខាងអាយ​នៃ​ទន្លេ​គង្គា​ ​ទៅ​ប្រាកដ​នៅ​ត្រើយ​ខាងនាយ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ ​ដូច​បុរស​មាន​កំឡាំង​ ​លាដៃ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ដែល​លា​ចេញ​ ​ដូច្នោះឯង​។​ ​ព្រះមានព្រះភាគ​ ​បានឃើញ​ពួក​មនុស្ស​ទាំងនោះ​ ​ខ្លះ​កំពុង​ស្វែងរក​ទូក​ ​ខ្លះ​កំពុង​ស្វែងរក​ផែ​ ​ខ្លះ​កំពុង​ចង​ក្បូន​ ​ប្រាថ្នា​ដើម្បី​ឆ្លង​ ​អំពី​ត្រើយ​ខាងអាយ​ ​ទៅកាន់​ត្រើយ​ខាងនាយ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ពួក​ជន​ណា​ ​ឆ្លងទន្លេ​ដ៏​ជ្រៅ​ទូលាយ​បាន​ ​ពួក​ជន​នោះ​ឯង​ ​លុះតែ​ធ្វើ​ស្ពាន​រំលង​ទំនាប​ទាំងឡាយ​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636865132971902497
ទៅកាន់ទំព័រ៖