ព្រះត្រៃបិដក ភាគ ៥២
សេចក្តីពិតថា ជនធម្មតា តែងចងក្បូន ទើបឆ្លងទៅបាន ចំណែកជនជាអ្នកប្រាជ្ញទាំងឡាយ (មិនបាច់ក្បូន) ក៏ឆ្លងទៅបាន។ សូត្រ ទី៦។
[១៧៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ក្នុងដែនកោសល មានព្រះនាគសមាលដ៏មានអាយុ ជាបច្ឆាសមណៈ។ នាគសមាលដ៏មានអាយុ បានឃើញផ្លូវបែកជាពីរ ត្រង់ចន្លោះផ្លូវ លុះបានឃើញហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគដ៏ចំរើន នេះផ្លូវ យើងទៅតាមផ្លូវនេះ។ កាលព្រះនាគសមាលដ៏មានអាយុ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះនាគសមាលដ៏មានអាយុថា ម្នាលនាគសមាល នេះផ្លូវ យើងទៅតាមផ្លូវនេះវិញ។ ព្រះនាគសមាលដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈពីរដងថា បពិត្រព្រះមានព្រះភាគដ៏ចំរើន នេះផ្លូវ យើងទៅតាមផ្លូវនេះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះនាគសមាលដ៏មានអាយុ អស់វារៈពីរដងថា ម្នាលនាគសមាល នេះផ្លូវ យើងទៅតាមផ្លូវនេះវិញ។ ព្រះនាគសមាលដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈបីដងថា បពិត្រព្រះមានព្រះភាគដ៏ចំរើន នេះផ្លូវ យើងទៅតាមផ្លូវនេះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះនាគសមាលដ៏មានអាយុ អស់វារៈបីដងថា ម្នាលនាគសមាល នេះផ្លូវ
ID: 636865133289060637
ទៅកាន់ទំព័រ៖