ព្រះត្រៃបិដក ភាគ ៥២
យើងទៅតាមផ្លូវនេះវិញ។ គ្រានោះ ព្រះនាគសមាលដ៏មានអាយុ ដាក់ចោលបាត្រ និងចីវរ របស់ព្រះមានព្រះភាគ លើផែនដី ក្នុងផ្លូវនោះឯង ហើយចេញទៅដោយពាក្យថា បពិត្រព្រះមានព្រះភាគដ៏ចំរើន នេះបាត្រ និងចីវរ។ លំដាប់នោះ កាលព្រះនាគសមាលដ៏មានអាយុ ដើរទៅតាមផ្លូវនោះ ពួកចោរត្រង់ចន្លោះផ្លូវ ចេញមក ទះទាត់ដោយដៃខ្លះ ជើងខ្លះ ហើយបំបែកបាត្រ ហែកទាំងសង្ឃាដិចោល។ លំដាប់នោះ ព្រះនាគសមាលដ៏មានអាយុ កាលបើបាត្របែក រហែកសង្ឃាដិហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះនាគសមាលដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ដើរទៅតាមផ្លូវនោះ ពួកចោរត្រង់ចន្លោះផ្លូវ ស្រាប់តែចេញមកទះទាត់ដោយដៃខ្លះ ជើងខ្លះ បំបែកទាំងបាត្រ ហែកទាំងសង្ឃាដិចោលអស់។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
បុគ្គលអ្នកដល់នូវវេទ គឺមគ្គផល ជាអ្នកចេះដឹង កាលត្រាច់ទៅជាមួយ (នឹងជនពាល) ច្រឡូកច្រឡំដោយជនដទៃ រមែងលះបង់បាបកម្មបាន ដូចសត្វក្រៀល ផឹកនូវទឹកដោះស្រស់ លះបង់ទឹកស្ទឹង។ សូត្រ ទី៧។
ID: 636865133583227462
ទៅកាន់ទំព័រ៖