ព្រះត្រៃបិដក ភាគ ៥២

 ​មនុស្ស​ពាល​ ​បើ​ចូល​ទៅ​អង្គុយ​ជិត​អ្នកប្រាជ្ញ​ ​សូម្បី​អស់មួយជីវិត​ ​ក៏​ឥតមាន​ដឹង​រសធម៌​អ្វី​ ​ឲ្យ​ច្បាស់លាស់​ឡើយ​ ​ដូច​វែក​ដែល​មិនដឹង​រស​សម្ល​។​
 វិញ្ញូ​ជន​ ​បើ​ចូល​ទៅ​អង្គុយ​ជិត​អ្នកប្រាជ្ញ​ ​សូម្បីតែ​មួយរំពេច​ ​រមែង​យល់​រសធម៌​ ​ដោយ​ឆាប់រហ័ស​ ​ដូច​អណ្តាត​ដឹង​នូវ​រស​សម្ល​។​
 ពួក​ជនពាល​មិន​មាន​ប្រាជ្ញា​ ​មានខ្លួន​ដូចជា​សត្រូវ​ ​តែង​ធ្វើ​កម្ម​លាមក​ ​ដែល​ជា​អំពើ​មានផល​ក្តៅក្រហាយ​។​
 បុគ្គល​ធ្វើ​កម្ម​ណា​ហើយ​ ​រមែង​ក្តៅក្រហាយ​ ​ឬ​មានមុខ​ប្រឡាក់​ដោយ​ទឹកភ្នែក​ ​ស្រែកយំ​ ​ទទួលផល​នៃ​កម្ម​ណា​ ​កម្ម​ដែលគេ​ធ្វើ​ហើយ​នោះ​ ​ឈ្មោះថា​ ​ជា​កម្ម​មិនល្អ​ឡើយ​។​
 បុគ្គល​ធ្វើ​កម្ម​ណា​ហើយ​ ​រមែង​មិន​ក្តៅក្រហាយ​ ​ឬ​ដល់​នូវ​សេចក្តី​ពេញចិត្ត​ ​មានចិត្តល្អ​ ​ទទួលផល​នៃ​កម្ម​ណា​ ​កម្ម​ដែលគេ​ធ្វើ​ហើយ​នោះ​ឯង​ ​ឈ្មោះថា​ជា​កម្ម​ល្អ​។​
 បាប​មិនទាន់​ឲ្យផល​ត្រឹមណា​ ​ជនពាល​ ​តែង​សំគាល់​នូវ​បាប​នោះ​ថា​ ​ដូច​ទឹកឃ្មុំ​ ​លុះតែ​កាលណា​បាប​ឲ្យផល​ ​ជនពាល​ទើប​ប្រទះ​នូវ​សេចក្តី​ទុក្ខ​ ​ក្នុង​កាលណោះ​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636864799976416244
ទៅកាន់ទំព័រ៖