ព្រះត្រៃបិដក ភាគ ៥២
ចូលកាន់តេជោធាតុ ចេញហើយបរិនិព្វាន សរីរៈ ក៏បណ្តាលភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចធាតុ ក៏មិនប្រាកដ យ៉ាងនោះដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
រាងកាយ (របស់ទព្វមល្លបុត្ត) បែកធ្លាយហើយ សញ្ញាក៏រលត់ វេទនា ទាំងអស់ក៏ត្រជាក់ សង្ខារធម៌ទាំងឡាយ ក៏ស្ងប់រម្ងាប់ វិញ្ញាណក៏ដល់នូវសេចក្តីវិនាស។ សូត្រ ទី៩។
[១៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលទព្វមល្លបុត្តហោះទៅឯអាកាស អង្គុយពែនភ្នែន ក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយ បរិនិព្វាន សរីរៈ បណ្តាលភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចធាតុក៏មិនប្រាកដ ដូចសប្បិ ឬប្រេង កាលបើភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចក៏មិនប្រាកដយ៉ាងណា ម្នាលភិក្ខុទាំងឡាយ កាលទព្វមល្លបុត្ត ហោះទៅឯអាកាស
ID: 636865135067412353
ទៅកាន់ទំព័រ៖