ព្រះត្រៃបិដក ភាគ ៥២
អង្គុយពែនភ្នែនក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយ បរិនិព្វាន សរីរៈ ក៏បណ្តាលភ្លើងឆាបឆេះ ទាំងផែះ ក៏មិនប្រាកដ កំទេចធាតុ ក៏មិនប្រាកដ យ៉ាងនោះឯង។ លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
បុគ្គល រមែងមិនដឹងគតិរបស់ភ្លើងកំពុងឆេះ និងដុំដែកដែលគេដំហើយ ដែលរលត់ទៅដោយលំដាប់ យ៉ាងណាមិញ គតិរបស់ពួកលោក អ្នករួចស្រឡះចាកកិលេសដោយប្រពៃ អ្នកឆ្លងចាកចំណង និងឱឃៈ គឺកាម ដល់នូវសេចក្តីសុខ មិនញាប់ញ័រ រមែងមិនអាចដឹងបាន ក៏យ៉ាងនោះដែរ។ សូត្រ ទី១០។
ចប់ បាដលិគ្គាមិយវគ្គ ទី៨។
ឧទ្ទាននៃវគ្គនោះ គឺ
ពោលអំពីព្រះនិព្វាន ៤ លើក អំពីចុន្ទកម្មារបុត្ត ១ អំពីពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ១ អំពីផ្លូវបែកជាពីរ ១ អំពីនាងវិសាខា ១ ព្រមទាំងព្រះថេរៈទព្វមល្លបុត្ត ២ លើក រួមជា ១០។
ID: 636865135432343226
ទៅកាន់ទំព័រ៖