ព្រះត្រៃបិដក ភាគ ៥២
ជនពាលទុកជាបរិភោគភោជនដោយចុង
(១) ស្បូវរាល់ៗខែ ជនពាលនោះ ក៏មិនដល់មួយចំណិតនៃចំណែកទី១៦ ៗ លើក របស់បុគ្គលទាំងឡាយ ដែលមានធម៌បានដឹង ឬបានពិចារណាហើយឡើយ។
កម្មលាមក ដែលជនពាលធ្វើហើយ មិនទាន់ឲ្យផលនោះក៏មាន ដូចទឹកដោះស្រស់ ដែលមិនទាន់ប្រែក្លាយ (ក្នុង ១ រំពេច) ដូច្នោះ បាបកម្មនោះ តាមដុតបុគ្គលពាល ដូចរងើកភ្លើង ដែលបិទបាំងទុកដោយផេះដូច្នោះ។
ការចេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសប៉ុណ្ណោះ រមែងញ៉ាំងបញ្ញាឲ្យធ្លាក់ចុះ បំផ្លេចបំផ្លាញចំណែកធម៌សគឺ កុសលរបស់បុគ្គលពាលនោះ។ ភិក្ខុពាល រមែងប្រាថ្នានូវសេចក្តីសរសើរ ដែលមិនមាន (ក្នុងខ្លួន) ផង នូវការធ្វើក្នុងខាងមុខ គឺជាប្រមុខ ក្នុងពួកភិក្ខុផង នូវភាពជាឥស្សរៈ ក្នុងអាវាសទាំងឡាយផង នូវការបូជាទាំងឡាយ ក្នុងត្រកូលនៃជនទាំងឡាយដទៃផង
(១) បានសេចក្តីថា យកចុងស្បូវទៅចាក់ភោជន ហើយយកមកតេះនឹងចុងអណ្តាត ចំពោះគាថានេះ ព្រះសម្ពុទ្ធទ្រង់សំដែងប្រារព្ធនឹងជម្ពូកាជីវក ដែលជាអ្នកប្រព្រឹត្តបរិភោគបែបនោះជាវត្ត ក្នុងពេលដែលមហាជននាំភោជនមកបូជា។
ID: 636864800419751602
ទៅកាន់ទំព័រ៖