ព្រះត្រៃបិដក ភាគ ៥២
បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់នូវជនទាំងឡាយចាកអំពើអសប្បុរស បណ្ឌិតនោះ រមែងជាទីស្រឡាញ់របស់សប្បុរសតែម្យ៉ាង មិនជាទីស្រឡាញ់នៃអសប្បុរសឡើយ។
បុគ្គល មិនគួរគប់មិត្តអាក្រក់ មិនគួរគប់បុរសថោកទាប គួរគប់តែមិត្តដែលល្អ គួរគប់តែបុរសជាន់ខ្ពស់។
បណ្ឌិត ដែលមានសេចក្តីឆ្អែតក្នុងធម៌ មានចិត្តជ្រះថ្លាហើយ រមែងដេកជាសុខ រមែងត្រេកអរក្នុងធម៌ដែលព្រះអរិយៈប្រកាសទុកហើយគ្រប់ពេល។
ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធ្វើព្រួញ តែងពត់ព្រួញ (ឲ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះដែរ)។
ភ្នំថ្មតាន់ មិនរំភើបព្រោះខ្យល់ ដូចម្តេចមិញ បណ្ឌិទាំងឡាយ ក៏មិនរំភើប ព្រោះពាក្យតិះដៀល និងពាក្យសរសើរ (ជាដើម) ដូច្នោះឯង។
អន្លង់ទឹកដែលជ្រៅ រមែងថ្លា មិនល្អក់យ៉ាងណា បណ្ឌិតទាំងឡាយ បើបានស្តាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់សួន យ៉ាងនោះ។
ID: 636864801294951660
ទៅកាន់ទំព័រ៖