ព្រះត្រៃបិដក ភាគ ៥២

 ពួកសប្បុរស​ ​តែង​លះ​ ​(​ឆន្ទ​រាគ​)​ ​ក្នុង​ធម៌​ទាំងពួង​ ​ពួក​លោកអ្នក​ស្ងប់​ ​រមែង​មិន​រអែរអូវ​ ​ព្រោះ​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ ​ពួក​បណ្ឌិត​បើ​សេចក្តី​សុខ​ ​ឬ​ទុក្ខ​ពាល់ត្រូវ​ហើយ​ ​រមែង​មិន​សំដែង​អាការ​ឡើងចុះ​ឡើយ​។​
 បណ្ឌិត​មិន​គួរ​ធ្វើ​អាក្រក់​ ​ព្រោះ​ហេតុ​នៃ​ខ្លួន​ ​មិន​គួរ​ធ្វើ​អាក្រក់​ ​ព្រោះ​ហេតុ​នៃ​អ្នកដទៃ​ ​មិន​គួរ​ប្រាថ្នា​កូន​ ​មិន​គួរ​ប្រាថ្នា​ទ្រព្យ​ ​មិន​គួរ​ប្រាថ្នា​រដ្ឋ​ ​មិន​គួរ​ប្រាថ្នា​សិទ្ធិ​ ​ដើម្បី​ខ្លួន​ ​ដោយហេតុ​មិនមែន​ជា​ធម៌​ឡើយ​ ​លោក​គួរ​ជា​អ្នកមានសីល​ ​មាន​ប្រាជ្ញា​ប្រកបដោយ​ធម៌​។​
 បណ្តា​មនុស្ស​ទាំងឡាយ​ ​ពួក​ជន​ណា​ ​ដែល​ឆ្លង​ដល់ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​ពួក​ជន​នោះ​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ក្រៅ​នេះ​ ​រមែង​ស្ទុះ​ទៅកាន់​ត្រើយ​ ​(​គឺ​សក្កា​យ​ទិដ្ឋិ​)​។​
 ជន​ទាំងឡាយ​ណា​ ​ប្រព្រឹត្ត​តាម​ធម៌​ក្នុង​ធម៌​ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ទុក​ហើយ​ ​ដោយ​ប្រពៃ​ ​ជន​ទាំងនោះ​ ​នឹង​ឆ្លង​នូវ​លំនៅ​នៃ​មច្ចុ​ដែល​មិន​ងាយ​ឆ្លង​បាន​ ​ហើយ​ដល់​នូវ​ព្រះនិព្វាន​។​
 បណ្ឌិត​គួរ​លះបង់​ធម៌​ខ្មៅ​(​១​)​ ​ចេញ​ ​ញ៉ាំង​ធម៌​(​២​)​ ​ស​ឲ្យ​ចំរើន​ឡើង
​(​១​)​ ​អកុសលធម៌​ ​មាន​កាយទុច្ចរិត​ជាដើម​។​ ​(​២​)​ ​កុសលធម៌​ ​មាន​កាយសុចរិត​ជាដើម​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636864801949979126
ទៅកាន់ទំព័រ៖