ព្រះត្រៃបិដក ភាគ ៥២

 ព្រះ​ខីណាស្រព​ទាំងឡាយ​ ​មានស្មារតី​ ​រមែង​ខ្វល់ខ្វាយ​(​១​)​ ​រមែង​ត្រេកអរ​ក្នុង​ទីនៅ​អាស្រ័យ​ ​លោក​លះបង់​ចោល​ស្រឡះ​នូវ​អាល័យ​ទាំងអស់​ ​ដូច​ហង្ស​លះបង់​ភក់​ហើរ​ទៅ​ ​ដូច្នោះ​។​
 ពួក​ជន​ណា​ ​មិន​មាន​សេចក្តី​សន្សំ​ ​ពួក​ជន​ណា​ ​កំណត់​ដឹង​ភោជន​ហើយ​ ​ជន​ណា​ ​មាន​សុញ្ញ​ត​វិមោក្ខ​ ​អនិមិត្ត​វិមោក្ខ​ ​និង​អប្ប​ណិ​ហិត​វិមោក្ខ​ ​ជា​គោចរ​ ​គតិ​ ​គឺ​ដំណើរ​របស់​ពួក​ជ​ននោះៗ​ ​គេក​ម្រ​ដឹង​បាន​ ​ដូច​ដំណើរ​នៃ​ពួក​សត្វស្លាប​ឰដ៏​អាកាស​ ​ដូច្នោះ​។​
 ជន​ណា​ ​អស់​អាសវៈ​ហើយ​ ​ទាំង​មិន​អាស្រ័យ​ ​(​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​ក្នុង​អាហារ​ ​ជន​ណា​ ​មាន​សុញ្ញ​ត​វិមោក្ខ​ ​អនិមិត្ត​វិមោក្ខ​ ​និង​អប្ប​ណិ​ហិត​វិមោក្ខ​ ​ជា​គោចរ​ ​ដំណើរ​របស់​ជន​នោះ​ ​គេក​ម្រ​ដឹង​បាន​ ​ដូច​ដំណើរ​នៃ​ពួក​សត្វស្លាប​ឰដ៏​អាកាស​ ​ដូច្នោះ​។​
 ឥន្ទ្រិយ​ទាំងឡាយ​ ​របស់​អ្នកណា​ ​ដល់​នូវ​ការ​ស្ងប់​រម្ងាប់​ ​ដូច​សេះ​ដែល​នាយ​សារថី​ ​ហ្វឹកហ្វឺន​រាប​ហើយ​ ​សូម្បី​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ក៏​ស្រឡាញ់​អ្នកនោះ​ឯង​ ​ដែល​មាន​មានះ​លះបង់​ហើយ​ ​មិន​មាន​អាសវៈ​ ​ជា​បុគ្គល​មានចិត្ត​នឹងធឹង​មិន​ញាប់ញ័រ​។​
​(​១​)​ ​ខ្វល់ខ្វាយ​ក្នុង​គុណ​ដែល​ខ្លួន​បាន​ហើយ​ ​ឬ​ក្នុង​ឈាន​ ​និង​វិបស្សនា​ ​ដោយ​កិច្ច​ ​គឺ​រំពឹង​ចូល​ចេញ​ ​អធិដ្ឋាន​ ​ឬ​ពិចារណា​មិន​មាន​សម្រាក​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636864803035121192
ទៅកាន់ទំព័រ៖