ព្រះត្រៃបិដក ភាគ ៥២

 ​ជន​ ​(​អ្នក​ស្វែងរក​កាម​)​ ​រមែង​មិន​ត្រេកអរ​ក្នុង​ព្រៃ​ដែល​គួរ​រីករាយ​ទេ​ ​ព្រះ​ខីណាស្រព​ ​ដែល​មាន​រាគៈ​ទៅ​ប្រាស​ហើយ​ ​ទើប​ត្រេកអរ​ក្នុង​ព្រៃ​នោះ​ ​ព្រោះ​លោក​ជា​អ្នក​មិន​ស្វែងរក​កាម​។​

​ចប់​ ​អរហន្ត​វគ្គ​ ​ទី៧​។​


​ធម្មបទគាថា​ ​សហស្ស​វគ្គ​ ​ទី៨​


 [​១៨​]​ ​បើ​វាចា​ ​សូម្បី​ ​១​ ​ពាន់​ម៉ាត់​ ​ជា​វាចា​ប្រកបដោយ​បទ​ឥតប្រយោជន៍​ ​វាចា​នោះ​ ​ពុំប្រសើរ​ឡើយ​ ​អ្នកណា​ស្តាប់​បទ​មានប្រយោជន៍​ណា​ហើយ​ ​រមែង​ស្ងប់​រម្ងាប់​បាន​ ​បទ​មានប្រយោជន៍​នោះ​ ​សូម្បីតែ​ ​១​ ​បទ​ ​ក៏​ឈ្មោះថា​ ​ប្រសើរ​ជាង​។​ ​
 ​បើ​គាថា​ ​សូម្បី​ ​១​ ​ពាន់​ ​ជា​គាថា​ប្រកបដោយ​បទ​ឥតប្រយោជន៍​ ​គាថា​នោះ​ ​ពុំប្រសើរ​ឡើយ​ ​អ្នកណា​ស្តាប់​បទ​នៃ​គាថា​ណា​ហើយ​ ​រមែង​ស្ងប់​រម្ងាប់​បាន​ ​បទ​នៃ​គាថា​នោះ​ ​សូម្បីតែ​ ​១​ ​បទ​ ​ក៏​ឈ្មោះថា​ ​ប្រសើរ​ជាង​។​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636864803733621144
ទៅកាន់ទំព័រ៖