ព្រះត្រៃបិដក ភាគ ៥២

 ​បុគ្គល​អ្នក​ប្រាថ្នា​បុណ្យ​ ​គប្បី​បូជា​គ្រឿង​សក្ការបូជា​ធំ​តូច​ណាមួយ​ ​ក្នុង​លោក​អស់​មួយឆ្នាំ​ ​ការ​បូជា​ទាំងអស់​នោះ​ឯង​ ​រមែង​មិនដល់​នូវ​ចំណែក​ទី៤​ ​នៃ​ការ​អភិវាទន៍​ ​ចំពោះ​លោក​ទាំងឡាយ​ ​ដែល​ប្រព្រឹត្ត​ត្រង់​ហើយ​ ​ប្រសើរ​ជាង​។​
 ធម៌​ ​៤​ ​ប្រការ​ ​គឺ​ ​អាយុ​ ​១​ ​វណ្ណៈ​ ​១​ ​សុខៈ​ ​១​ ​ពលៈ​ ​១​ ​រមែង​ចំរើន​ដល់​អ្នក​ដែល​មាន​សេចក្តី​ឱន​កាយ​ថ្វាយបង្គំ​ជាប្រក្រតី​ ​មាន​សេចក្តី​កោតក្រែង​ ​ដល់​បុគ្គល​ដែល​ចំរើន​ជាង​ខ្លួន​ ​អស់​កាល​ជានិច្ច​។​
 បុគ្គល​ណា​ ​រស់នៅ​មួយ​រយ​ឆ្នាំ​ ​ជា​មនុស្ស​ទ្រុស្តសីល​ ​មានចិត្ត​មិន​បា​នដ​ម្កល់​ខ្ជាប់​ ​ការរស់នៅ​តែមួយ​ថ្ងៃ​ ​របស់​លោក​ដែល​មាន​សីល​ ​មានការ​ពិនិត្យ​ពិចារណា​ ​ជាប្រក្រតី​ ​ប្រសើរ​ជាង​។​ ​
 បុគ្គល​ណា​ ​រស់នៅ​មួយ​រយ​ឆ្នាំ​ ​ជា​មនុស្ស​មិន​មាន​ប្រាជ្ញា​ ​មានចិត្ត​មិន​បា​នដ​ម្កល់​ខ្ជាប់​ ​ការរស់នៅ​តែមួយ​ថ្ងៃ​ ​របស់​លោក​ដែល​មាន​ប្រាជ្ញា​ ​មានការ​ពិនិត្យ​ពិចារណា​ ​ជាប្រក្រតី​ ​ប្រសើរ​ជាង​។​
 បុគ្គល​ណា​ ​រស់នៅ​មួយ​រយ​ឆ្នាំ​ ​ជា​មនុស្ស​មាន​ចិ​ត្ត​ងុ​លងប់​ ​ក្នុង​អកុសល​វិតក្កៈ​ ​មាន​ព្យាយាម​ថោកថយ​ ​ការរស់នៅ​សូម្បីតែ​មួយថ្ងៃ​ ​របស់​លោក​ដែល​ប្រារព្ធ​សេចក្តី​ព្យាយាម​មាំមួន​ ​ប្រសើរ​ជាង​។​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636864804531026753
ទៅកាន់ទំព័រ៖