ព្រះត្រៃបិដក ភាគ ៥២

 ​បុគ្គល​ណា​ ​រស់នៅ​មួយ​រយ​ឆ្នាំ​ ​ឃើញ​ការ​កើតឡើង​ ​និង​ការ​វិនាស​ទៅ​ ​ការរស់នៅ​សូម្បីតែ​មួយថ្ងៃ​ ​របស់​លោក​ដែល​ឃើញ​ការ​កើតឡើង​ ​និង​ការ​វិនាស​ទៅ​ ​ប្រសើរ​ជាង​។​
 បុគ្គល​ណា​ ​រស់នៅ​មួយ​រយ​ឆ្នាំ​ ​មិនឃើញ​ផ្លូវ​ព្រះនិព្វាន​ ​ការរស់នៅ​ ​សូម្បីតែ​មួយថ្ងៃ​ ​របស់​លោកអ្នក​ឃើញ​ផ្លូវ​ព្រះនិព្វាន​ ​ប្រសើរ​ជាង​។​
 បុគ្គល​ណា​ ​រស់នៅ​មួយ​រយ​ឆ្នាំ​ ​មិនឃើញ​ធម៌​ដ៏​ខ្ពង់ខ្ពស់​ ​ការរស់នៅ​ ​សូម្បីតែ​មួយថ្ងៃ​ ​របស់​លោកអ្នក​ឃើញ​ធម៌​ដ៏​ខ្ពង់ខ្ពស់​ ​ប្រសើរ​ជាង​។​

​ចប់​ ​សហស្ស​វគ្គ​ ​ទី៨​។​


​ធម្មបទគាថា​ ​បាប​វគ្គ​ ​ទី៩​


 ​[​១៩​]​ ​បុគ្គល​គួរ​ប្រញាប់​ប្រញាល់​ធ្វើអំពី​ល្អ​ ​គួរ​ឃាត់ចិត្ត​ចាក​បាប​ ​ព្រោះថា​ ​កាលបើ​បុគ្គល​ធ្វើបុណ្យ​យឺតយូរ​ ​ចិត្ត​រមែង​ត្រេកអរ​ក្នុង​បាប​។​
 បើ​បុរស​ធ្វើបាប​ ​កុំ​ធ្វើបាប​នោះ​រឿយ​ ​ៗ​ ​ឡើយ​ ​កុំ​គប្បី​ធ្វើ​សេចក្តី​ពេញចិត្ត​ ​ក្នុង​បាប​នោះ​ ​(​ព្រោះថា​)​ ​ការ​សន្សំ​បាប​ ​តែង​នាំ​សេចក្តី​ទុក្ខ​មក​ឲ្យ​។​ ​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636864805023804938
ទៅកាន់ទំព័រ៖