ព្រះត្រៃបិដក ភាគ ៥២

 ​បើ​បុរស​ធ្វើបុណ្យ​ ​គួរ​ធ្វើបុណ្យ​នោះ​ឲ្យ​រឿយ​ៗ​ ​គួរ​ធ្វើ​សេចក្តី​ពេញចិត្ត​ ​ក្នុង​បុណ្យ​នោះ​ ​(​ព្រោះថា​)​ ​ការ​សន្សំ​បុណ្យ​ ​តែង​នាំ​សេចក្តី​សុខ​មក​ឲ្យ​។​ ​
 បាប​ ​មិនទាន់​ឲ្យផល​ត្រឹមណា​ ​មនុស្ស​បាប​ ​ក៏​នៅ​ឃើញ​តែ​សេចក្តី​ចំរើន​ត្រឹមណោះ​ ​លុះ​កាលណា​ ​បាប​ឲ្យផល​ ​មនុស្ស​បាប​ ​ទើប​ឃើញ​បាប​ ​ក្នុង​កាលនោះ​។​
 អំពើល្អ​ ​មិនទាន់​ឲ្យផល​ត្រឹមណា​ ​មនុស្ស​ល្អ​ ​នៅ​ឃើញ​តែ​បាប​ត្រឹមណោះ​ ​លុះ​កាលណា​ ​អំពើល្អ​ឲ្យផល​ ​មនុស្ស​ល្អ​ ​ទើប​ឃើញ​ល្អ​ក្នុង​កាលនោះ​។​ ​
 បុគ្គល​ ​មិន​គួរ​មើលងាយ​បាប​ថា​ ​មា​នប្រ​មាន​តិច​ ​នឹង​មិន​ឲ្យផល​ដូច្នេះ​ឡើយ​ ​ប្រៀប​ដូច​ ​ក្អម​ទឹក​ ​រមែង​ពេញ​បាន​ដោយ​ដំណក់ទឹក​ដែល​ធ្លាក់ចុះ​ ​យ៉ាងណា​ ​បុគ្គល​ពាល​ ​កាល​សន្សំ​បាប​ ​សូម្បី​បន្តិច​ម្តង​ ​ៗ​ ​គង់​ពេញ​បាន​ដោយ​បាប​ ​យ៉ាងនោះ​ដែរ​។​ ​
 បុគ្គល​ ​មិន​គួរ​មើលងាយ​បុណ្យ​ថា​ ​មាន​ប្រមាណ​តិច​ ​នឹង​មិន​ឲ្យផល​ដូច្នេះ​ឡើយ​ ​ប្រៀប​ដូច​ក្អម​ទឹក​ ​រមែង​ពេញ​បាន​ដោយ​ដំណក់ទឹក​ដែល​ធ្លាក់ចុះ​ ​យ៉ាងណា​ ​អ្នកមាន​ប្រាជ្ញា​ ​កាល​សន្សំ​បុណ្យ​បន្តិច​ម្តង​ៗ​ ​គង់​ពេញ​បាន​ដោយ​បុណ្យ​ ​យ៉ាងនោះ​។​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636864805438758672
ទៅកាន់ទំព័រ៖