ព្រះត្រៃបិដក ភាគ ៥២

 ​ការ​បំរើ​មាតាបិតា​ ​១​ ​សេចក្តី​សង្គ្រោះ​ដល់​បុត្រ​ ​និង​ភរិយា​ ​១​ ​ការងារ​ទាំងឡាយ​ ​ដែល​មិន​ច្របូកច្របល់​ ​១​ ​នេះ​ជាម​ង្គល​ដ៏​ឧត្តម​។​ ​
 ការ​បរិច្ចាគទាន​ ​១​ ​ការប្រព្រឹត្តិ​ធម៌​ ​១​ ​សេចក្តី​សង្គ្រោះ​ញាតិ​ទាំងឡាយ​ ​១​ ​ការងារ​ទាំងឡាយ​ ​ដែល​មិន​មានទោស​ ​១​ ​នេះ​ជាម​ង្គល​ដ៏​ឧត្តម​។​ ​
 ការ​មិន​ត្រេកអរ​ក្នុង​បាប​ ​និង​ការ​វៀរចាក​បាប​ ​១​ ​សេចក្តី​សង្រួម​ចាក​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​១​ ​សេចក្តី​មិន​ប្រមាទ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​១​ ​នេះ​ជាម​ង្គល​ដ៏​ឧត្តម​។​ ​
 សេចក្តី​គោរព​ ​១​ ​សេចក្តី​ឱនលំទោន​ ​១​ ​សេចក្តី​ត្រេកអរ​តាម​មាន​តាម​បាន​ ​១​ ​ភាពជា​អ្នកដឹង​នូវ​ឧបការៈ​ ​ដែល​អ្នកដទៃ​ធ្វើ​ហើយ​ ​១​ ​ការ​ស្តាប់​នូវ​ធម៌​តាមកាល​ ​១​ ​នេះ​ជាម​ង្គល​ដ៏​ឧត្តម​។​ ​
 សេចក្តី​អត់ធន់​ ​១​ ​ភាវៈ​នៃ​បុគ្គល​ដែលគេ​ប្រដៅ​បាន​ដោយ​ងាយ​ ​១​ ​ការ​ជួបប្រទះ​នូវ​សមណៈ​ទាំងឡាយ​ ​១​ ​ការសន្ទនា​ទៅវិញទៅមក​នូវ​ធម៌​តាមកាល​ ​១​ ​នេះ​ជាម​ង្គល​ដ៏​ឧត្តម​។​ ​
 សេចក្តី​ព្យាយាម​ដុត​នូវ​បាបធម៌​ ​១​ ​ការប្រព្រឹត្តិ​នូវ​ធម៌​ដ៏​ប្រសើរ​ ​១​ ​ការ​ឃើញ​នូវ​អរិយសច្ច​ទាំងឡាយ​ ​១​ ​ការ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​ ​១​ ​នេះ​ជាម​ង្គល​ដ៏​ឧត្តម​។​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636864787270959534
ទៅកាន់ទំព័រ៖