ព្រះត្រៃបិដក ភាគ ៥២

 ​ជន​ណា​ ​ស្វែងរក​សេចក្តី​សុខ​ដើម្បី​ខ្លួន​ ​តែ​មិន​បៀតបៀន​សត្វ​ទាំងឡាយ​ ​អ្នក​ដែល​ប្រាថ្នា​សេចក្តី​សុខ​ ​ដោយ​អាជ្ញា​ ​ជន​នោះ​លះលោក​នេះ​ទៅ​ហើយ​ ​រមែង​បាន​សេចក្តី​សុខ​។​
 អ្នក​កុំ​និយាយ​ពាក្យ​អាក្រក់​នឹង​អ្នកណាមួយ​ឡើយ​ ​ជន​ទាំងឡាយ​ ​ដែល​អ្នក​ស្តីថា​ឲ្យហើយ​ ​គេ​គប្បី​ស្តីថា​តប​មក​អ្នក​វិញ​ ​ព្រោះថា​ ​ការ​ពោល​ពាក្យ​ប្រណាំងប្រជែង​ ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ការ​តស៊ូ​ទាំងឡាយ​ ​គប្បី​ប៉ះពាល់​នូវ​អ្នក​។​ ​បើ​អ្នកធ្វើ​ខ្លួន​មិន​ឲ្យ​ញាប់ញ័រ​ ​ដូច​រគាំង​ដែល​ចៀរ​មាត់​ចេញ​ហើយ​ ​(​រមែង​មិន​លាន់ឮ​សូរ​)​ ​ដូច្នោះ​ ​អ្នក​នុ៎ះ​ជា​បុគ្គល​ដល់​ ​នូវ​ព្រះនិព្វាន​ ​ការ​ប្រណាំងប្រជែង​ ​មិន​មានដល់​អ្នក​។​
 គង្វាលគោ​ ​រមែង​គៀង​គោ​ទៅកាន់​ទីគោ​ចរ​ដោយ​អាជ្ញា​ ​ដូចម្តេច​មិញ​ ​ជរា​ ​និង​មច្ចុ​ ​តែង​គៀង​អាយុ​របស់​សត្វ​ទាំងឡាយ​ ​ដូច្នោះឯង​។​
 បុគ្គល​មិន​មាន​ប្រាជ្ញា​ ​កាល​ធ្វើអំពើ​អាក្រក់​ ​រមែង​មិន​ភ្ញាក់ខ្លួន​ ​លុះ​កាល​ជា​ខាងក្រោយ​ ​ទើប​ក្តៅក្រហាយ​ ​ដោយសារ​កម្ម​របស់​ខ្លួន​ ​ដូច​ត្រូវ​ភ្លើង​ឆេះ​។​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636864806593714732
ទៅកាន់ទំព័រ៖