ព្រះត្រៃបិដក ភាគ ៥២

 ​បុរស​អ្នក​កំចាត់​បង់​នូវ​អកុសល​វិតក្កៈ​ ​ដោយ​សេចក្តី​ខ្មាសបាប​ ​មាន​តិច​ក្នុង​លោក​ ​បុគ្គល​ណា​ ​បន្ទោបង់​នូវ​ការ​ដេកលក់​ ​ដូច​សេះ​ល្អ​ខ្លាច​ព្រោះ​រំពាត់​ ​បុរស​នោះ​ ​រកបាន​ដោយ​ក្រ​ ​ក្នុង​លោក​។​
 សេះ​ល្អ​ ​ដែល​នាយ​សារថី​ទូន្មាន​ដោយ​រំពាត់​ ​តក់ស្លុត​យ៉ាងណា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ជា​បុគ្គល​មាន​ព្យាយាម​ ​មាន​សេចក្តី​តក់ស្លុត​យ៉ាងនោះ​ឯង​ ​បើ​អ្នក​ទាំងឡាយ​ ​ប្រកប​ព្រមដោយ​សទ្ធា​ផង​ ​សីល​ផង​ ​ព្យាយាម​ផង​ ​សមាធិ​ផង​ ​ធម្ម​វិនិច្ឆ័យ​ផង​ ​ជា​អ្នកមាន​វិជ្ជា​ ​និង​ចរណៈ​ដ៏​បរិបូណ៌​ ​មានស្មារតី​ដំ​កល់​មាំ​ ​រមែង​លះបង់​ទុក្ខ​ ​មាន​ប្រមាណ​ច្រើន​នេះ​ ​មិនខាន​។​
 ធម្មតា​អ្នក​បង្ហូរ​ ​តែង​បង្ហូរទឹក​ ​អ្នកធ្វើ​ព្រួញ​ ​តែង​ពត់​ព្រួញ​ ​(​ឲ្យ​ត្រង់​)​ ​អ្នក​ចាំង​ ​តែង​ចាំងឈើ​ ​អ្នកមាន​វត្ត​ល្អ​ ​តែង​ទូន្មាន​ខ្លួន​។​

​ចប់​ ​ទណ្ឌ​វគ្គ​ ​ទី១០​។​


​ធម្មបទគាថា​ ​ជរា​វគ្គ​ ​ទី១១​


 ​[​២១​]​ ​កាលបើ​លោកសន្និវាស​ ​ត្រូវ​ភ្លើង​មាន​រាគៈ​ ​ជាដើម​ ​ឆេះ​ទ្រលោម​ជានិច្ច​ ​ម្តេច​ក៏​សើច​ ​ម្តេច​ក៏​ត្រេកត្រអាល​ ​អ្នក​ទាំងឡាយ​ត្រូវ​ងងឹត​ ​គឺ​អវិជ្ជា​រួបរឹត​ហើយ​ ​(​ម្តេច​ឡើយ​)​ ​ក៏​មិន​ស្វែងរក​ប្រទីប​ ​គឺ​ប្រាជ្ញា​។​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636864807263023014
ទៅកាន់ទំព័រ៖