ព្រះត្រៃបិដក ភាគ ៥២
ភាពជាអ្នកទ្រូស្តសីលហួសហេតុ
(១) គ្របសង្កត់ (នូវអត្តភាព) របស់បុគ្គលណា ដូចវល្លិ៍ ដែលរួបរឹតដើមឈើ បុគ្គលនោះឈ្មោះថា ធ្វើខ្លួនឯងឲ្យវិនាស ដូចជាចោរ អ្នកប្រាថ្នាធ្វើបុគ្គលនោះឲ្យវិនាសដូច្នោះ។
កម្មទាំងឡាយណា មិនល្អផង មិនជាប្រយោជន៍ដល់ខ្លួនផង កម្មទាំងនោះ ដែលជនពាលធ្វើបានដោយងាយ កម្មណាជាប្រយោជន៍ផង ល្អផង កម្មនោះឯង ដែលជនពាលធ្វើបានដោយលំបាក។
បុគ្គលណាអ័ប្បប្រាជ្ញា អាស្រ័យទិដ្ឋិដ៏លាមក ហាមឃាត់សាសនារបស់ព្រះអរហន្តទាំងឡាយដ៏ប្រសើរ រស់នៅដោយធម៌ ការហាមឃាត់របស់បុគ្គលនោះ រមែងចេញផល ដើម្បីសម្លាប់ខ្លួន ដូចផ្លែឫស្សីដូច្នោះ។
អ្នកធ្វើបាបខ្លួនឯង នឹងសៅហ្មងខ្លួនឯង អ្នកមិនធ្វើបាបខ្លួនឯង តែងបរិសុទ្ធស្អាតខ្លួនឯង សេចក្តីបរិសុទ្ធ និងមិនបរិសុទ្ធ មានចំពោះខ្លួន អ្នកដទៃ នឹងធ្វើអ្នកដទៃ ឲ្យបរិសុទ្ធពុំបានទេ។
(១) បើគ្រហស្ថចាប់តាំងអំពីកើតមក ធ្វើតែអកុសលកម្មបថទាំង១០ បើបព្វជិតគិតអំពីថ្ងៃបានឧបសម្បទាមក ត្រូវគរុកាបត្តិ យ៉ាងនេះឈ្មោះថា ភាពជាអ្នកទ្រូស្តសីលហួសហេតុ។
ID: 636864809077006768
ទៅកាន់ទំព័រ៖